ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៦.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៦.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេច បានក្នុងអត្រាកំណើនរង្វង់ ៦.៦% ទោះបីជាកម្ពុជាកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថា បានបន្តកើនឡើងក្នុងអត្រា ប្រមាណ៥.៤%។ ដោយឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹង សម្រេចបានក្នុងអត្រា កំណើនរង្វង់ ៦.៦% ទោះបីជាកម្ពុជាកំពុងហ៊ុមព័ទ្ធដោយភាព មិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយដូចជា៖ ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន បញ្ហា កោះ តៃវ៉ាន់ កំណើន អតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ និងការថមថយនៃ សេដ្ឋកិច្ច ចិននិង តំបន់សហភាពអឺរ៉ុប ជាដើម»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនដែលពោរពេញដោយថាមវ័ន្ត និងជវភាពនេះ មិនអាច កាត់ផ្ដាច់ចេញពី ការចូលរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនជនរួមជាតិទាំងអស់គ្នាឡើយ។ ដូច្នេះហើយ សម្ដេចសូមកោតសរសើរ យ៉ាងស្ម័គ្រស្មោះ ព្រមទាំងសូមថ្លែងអំណរគុណនូវការចែករំលែកធនធាន និងទឹកចិត្តលះបង់ ចូលរួមកន្លងមក ហើយសម្ដេចសូមលើកទឹកចិត្តឲ្យស្មារតី វិជ្ជមានទាំងនេះ នៅតែបន្តមានតរៀងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃវិស័យឯកជន ជាពិសេសវិនិយោគិនក្នុងស្រុក ក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ និងតែងចាត់ទុកវិស័យឯកជនជាក្បាល ម៉ាស៊ីន ក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ច។

ជាក់ស្ដែងតាមរយៈទិន្នន័យកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ ដល់២០២២ ទុនវិនិយោគ ក្នុងស្រុកប្រចាំឆ្នាំតែងតែបានឈរនៅ លំដាប់លេខរៀងទី១ ឬទី២ នៃទុនវិនិយោគសរុប។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.