ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន​៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងបណ្តាញ ឬបក្ខពួកនោះឡើយ

សម្តេចតេជោ ហ៊ុន សែន​៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងបណ្តាញ ឬបក្ខពួកនោះឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្សពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងបញ្ជាក់បែបនេះ ធ្វើឡើង​ក្នុងឱកាសសម្តេចអញ្ជើញប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅដឺព្រីមៀសេនធឺសែនសុខ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

​សម្តេចតេជោបានមានប្រសាសន៍ថា ទាំងសមាគម​ឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៃ​កម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀស ឱ្យបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ​។

សម្តេចអំពាវនាវដល់ អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ បន្តរក្សាកិត្តិសព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ព្រមទាំងប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិយើងតាមសកម្ម​ភាព ផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន»។

​ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា​ ដែលក្នុងពង្រាងនោះ នឹងមានកែសម្រួលមាត្រាចំនួន៣ និងមាត្រាមួយចំនួនទៀត ដែលព្រះរាជក្រឹត្យថ្មីនេះ នឹងចេញឆាប់ៗខាងមុខនេះ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពង្រាងថ្មីនេះ បានដាក់ឱ្យក្រសួងមហាផ្ទៃធ្វើការលើកសំណើរ និងគ្រប់គ្រង ប៉ុន្តែក្របខណ្ឌដើមដែលយើងមានរហូតមកដល់បច្ចុប្បន្ននេះ គឺស្ថិតនៅទីស្តីការគណរដ្ឋមន្រ្តីឯណោះ ដោយនៅទីនោះគឺមានទាំងនាយកដ្ឋានសម្រាប់ការវាយតម្លៃទៅលើគ្រឿងឥស្សរយស និងការវាយតម្លៃអំពីឥស្សរជនដែលមានស្នាដៃ។ ដូច្នេះហើយបានជាខ្ញុំប្រគល់ឱ្យសម្តេចក្រឡាហោមស ខេងរៀបចំកែសម្រួលមាត្រា៤ មាត្រ៨ មាត្រា៩ និងមាត្រាមួយទៀតដែលខ្ញុំមិនចាំ។ ហើយពាក់ព័ន្ធនឹងការផ្ទេរសមត្ថកិច្ចនេះរក្សាសមត្ថកិច្ចឱ្យនៅដដែល ដើម្បីមានសង្គត់ភាពទៅលើកិច្ចការដែលមានរយៈពេលកន្លងទៅ អ៊ីចឹងបើសម្តេចក្រឡាហោមស ខេង ដឹកនាំកែសម្រួលមិនយូរប៉ុន្មានទេ ព្រះរាជក្រឹត្យនេះនឹងចេញ។ ហើយពេលដែលព្រះរាជក្រឹត្យចេញ ខ្ញុំសុំស្នើអ្នកឧកញ៉ាលី យ៉ុង ផាត់ដែលជាប្រធាន គឺលើកសំណើរតែងតាំងមួយចំនួនមុន សម្រាប់ថ្នាក់លោកឧកញ៉ា ដែលជាគោរមងារខ្ពស់ ក្នុងចំណោមគោរមងារទាំងបី

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា ដែលហៅកាត់ថា «ស.ឧ.ក»​ ​​បច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។

សមាគមឧកញ៉ាកម្ពុជា ​ ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.