ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្ត្រីសង្ឃខេត្តសៀមរាបនិមន្ត និងដឹកនាំពុទ្ធបរិស័ទដាំកូនឈើចម្រុះចំនួន២០០ដើម នៅក្នុងបរិវេណវត្តកំបោអរស្រុកជីក្រែង ខេត្តសៀមរាប

មន្ត្រីសង្ឃខេត្តសៀមរាបនិមន្ត និងដឹកនាំពុទ្ធបរិស័ទដាំកូនឈើចម្រុះចំនួន២០០ដើម នៅក្នុងបរិវេណវត្តកំបោអរស្រុកជីក្រែង ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះធម្មានុរក្សញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិយស ព្រះសមុហ៍គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធីកាវត្តប្រាសាទច័ន្ទរង្សី (វត្តគោកចាន់) បាននិមន្តដឹកនាំព្រះគ្រូ ចៅអធិការវត្តនានា ក្នុងខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទ ដាំកូនឈើចម្រុះចំនួន២០០ដើមទៅដាំនៅក្នុងបរិវេណវត្តមហាអម្ពវ័ន្ត (ហៅវត្តកំបោអរ) ស្ថិតនៅក្នុងស្រុកជីក្រែង និងព្រមទាំងបាននាំយកនូវកន្ទេលចំនួន២០ដុំ ជូនដល់មនណ្ឌលសុខភាពខ្វាវ ដែលស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។

ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា ធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់ នៅលើពិភពលោកទាំងមូលពីព្រោះធនធានធម្មជាតិ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ ដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេស ធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួត នៅលើភពផែនដីនេះផងដែរ។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាទៀតថា ការចូលរួមដាំកូនឈើរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនាពេលនេះ គឺជាគំរូដ៏ល្អទៅដល់យុវជន កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ។

ព្រះអង្គពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានចូលរូមចំណែកដាំកូនឈើនៅទីនោះ ហើយណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិ ដែលបានបាត់បង់ទៅដោយងាកមកដាំឡើងវិញ ដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា តាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។

ព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ត្រូវមានការចូលរួមបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែមទៀត ដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ព្រះគ្រូ ចៅអធិការវត្តទាំងអស់ព្រមទាំងពុទ្ធបរិស័ទ ដែលជាសប្បុរសជនក៍បាននិមន្តនិងអញ្ជើញនាំយកនូវកន្ទេលចំនួន២០ដុំទៅប្រគល់ដល់មណ្ឌលសុខភាពខ្វាវ ដើម្បីទុកសម្រាប់ប្រើប្រាស់ចាំបាច់នៅក្នុងមណ្ឌលសុខភាពផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.