ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបគ្រឿងញៀន និងឃាត់ជនសង្ស័យ៦នាក់

នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបគ្រឿងញៀន និងឃាត់ជនសង្ស័យ៦នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ព្រមទាំងដកហូតថ្នាំប្រភេទខេទឹកកកចំនួន៤ថង់ និងយ៉ាម៉ា១០៦គ្រាប់។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ ដោយសារកម្លាំងនគរបាលប៉ុស្តិ៍នគរបាលផ្សារកណ្តាល ទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅចំណុចកូនខ្ទមស្ថានីយ៍រថភ្លើង ភូមិសង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ (មេជួញដូរគ្រឿងញៀន)
*ទី២៖ ឈ្មោះ សុង ពុទ្រា អាយុ១៩ឆ្នាំ
*ទី៣៖ ឈ្មោះ ខន ខាន អាយុ១៧ឆ្នាំ
*ទី៤៖ ឈ្មោះ ស៊ីម ពៅ អាយុ២៩ឆ្នាំ
*ទី៥៖ ឈ្មោះ ដន ចាន់រិទ្ធ អាយុ១៧ឆ្នាំ
*ទី៦៖ ឈ្មោះ ផេង វ៉ាន់ អាយុ៣៨ឆ្នាំ។

លោក ប្រិម សុផល បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យ៦នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល ហើយត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.