សមាគមឧកញ៉ាកម្ពុជា ជូនដំណឹងដល់អ្នកឧកញ៉ា និងឧកញ៉ា ពីការស្លៀកពាក់ និងពេលវេលាចូលរួមក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា ក្រោមអធីបតីភាពសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃស្អែក
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងដល់អ្នកឧកញ៉ា និងឧកញ៉ា អំពីការស្លៀកពាក់ និងពេលវេលា ដែលត្រូវចូលរួមក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា ក្រោមអធីបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ។
សេចក្តីជូនដំណឹងបញ្ជាក់ថា អ្នកឧកញ៉ា និងឧកញ៉ាដែលត្រូវចូលរួមតម្រូវឲ្យ៖
១៖ សម្លៀកបំពាក់បុរស អាវធំ និងក្រវាត់កពណ៌ទឹកប៊ិច។
២៖ សម្លៀកបំពាក់ស្ត្រី ប្រពៃណីពណ៌ទឹកប៊ិច។
អ្នកឧកញ៉ា ឧកញ៉ា ដែលបានចុះឈ្មោះជាសមាជិកពេញសិទ្ធិរួចហើយ សូមមេត្តាអញ្ជើញមកដល់កន្លែងប្រារព្ធពិធី ឲ្យបានមុនម៉ោង២៖០០នាទីរសៀល ដើម្បីថតរូបទុកប្រើប្រាស់ ក្នុងកម្មវត្ថុរបស់សមាគមឧកញ៉ាកម្ពុជា៕





