ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កាកបាទក្រហមកម្ពុជា ប្រគល់ម៉ូតូអគ្គិសនី ៦គ្រឿង ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

កាកបាទក្រហមកម្ពុជា ប្រគល់ម៉ូតូអគ្គិសនី ៦គ្រឿង ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្តាល បានប្រគល់ម៉ូតូអគ្គិសនីចំនួន៦គ្រឿង ដែលទទួលបានពីសប្បុរសជនក្នុងឱកាសខួបទី១៦០ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និង សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា និងបម្រើឱ្យសកម្មភាពមនុស្សធម៌នានារបស់សាខា។

ការប្រគល់នេះបានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង និងសហការី អញ្ជើញនាំយកម៉ូតូអគ្គិសនីចំនួន៦គ្រឿង ទៅប្រគល់ជូនមន្រ្តីទទួលបន្ទុកការងារប្រាក់កម្ចីគ្មានការប្រាក់នេះ។

ក្នុងនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ (អនុសាខាស្រុករវៀង ២គ្រឿង និងអនុសាខាស្រុកជាំក្សាន្ត ១គ្រឿង) និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ (អនុសាខាស្រុកអន្លង់វែង ២គ្រឿង និងអនុសាខាក្រុងសំរោង ១គ្រឿង)។

គួររំលឹកថា៖ កម្មវិធីប្រាក់កម្ចីគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្តក្នុងខេត្តទាំងពីរ លើគោលដៅដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីនតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ដែលមានអ្នកទទួលផលពីប្រាក់កម្ចី និងការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារមីនរាប់ពាន់គ្រួសារ ជាពិសេសគ្រួសារអតីតយុទ្ធជន និងជនពិការ ។ រួមជាមួយគ្នានេះក៏បានការកសាងបណ្តាញអ្នកស័្មគ្រចិត្តនៅតាមភូមិ ដែលជាកម្លាំងជួរមុខជាច្រើនផងដែរ។

សូមជម្រាបថា ម៉ូតូអគ្គិសនីទាំងនេះជាអំណោយរបស់ក្រុមហ៊ុន អូអេស៊ីស អេនើជី (ខេមបូឌា) ឯ.ក OASIS ENERGY (CAMBODIA) CO.,LTD. ដែលបានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ឆ្នាំទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣៕

ដោយលោក លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.