ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ផ្លូវលំ១ខ្សែស្ថិតក្នុងភូមិសាស្ត្រក្រុងកែប ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវបេតុងនៅព្រឹកនេះ

ផ្លូវលំ១ខ្សែស្ថិតក្នុងភូមិសាស្ត្រក្រុងកែប ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវបេតុងនៅព្រឹកនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប៖ ផ្លូវលំក្នុងក្រុងមួយខ្សែដែលរងការខូចខាតយ៉ាងធ្ងន់នោះ ត្រូវបានរដ្ឋបាលក្រុងកែបជូសជុលកែលំអអោយទៅជាផ្លូវបេតុង ជាមួយគ្នានេះប្រជាពលរដ្ឋមូលដ្ឋានសំដែងការពេញចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់។

ផ្លូវបេតុងមួយខ្សែរបស់មូលនិធិក្រុងកែប ដែលមានប្រវែងជាង៧០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ខាងលើ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប  ត្រូវបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ប្រជាពលរដ្ឋលោក ញឹម សាន់ ជាចាស់ទុំក្នុងភូមិអូក្រសារបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបង្កការលំបាករាល់ឆ្នាំ ជាពិសេសរដូវវស្សា តែងលិចទឹកជាប្រចាំ និងមានភក់ជ្រាំ កន្លងទៅអាជ្ញាធរធ្លាប់បានជួយជួសជុលជាប្រចាំដែរ តែមិនអាចធន់ជាមួយការធ្វើចរាចរណ៍រាល់ព្រឹកល្ងាចបានទេ រាប់ទាំងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ពលរដ្ឋផងដែរ។
ពលរដ្ឋដដែលបានសំដែងការពេញចិត្តចំពោះសមិទ្ទផលថ្មីនេះ ពិតណាស់នឹងជួយសម្រូលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ។​

លោក សេង សឿន ជាពលរដ្ឋក្នុងភូមិបានបញ្ជាក់ដែរថា ដោយសារការរក្សាបាននួវសន្តិភាពទើប ប្រទេសយើងមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ហើយក៏ដោយសារសន្តិភាព ទើបអ្នកភូមិរបស់លោក អាចមានផ្លូវបេតុងល្អប្រើក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅ ការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះយើងដឹងថា ភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយដែររបស់ខេត្តកែប។

ឯកឧត្តម​បណ្ឌិត​ បញ្ជាក់បន្ថែមថា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព​ និងអភិវឌ្ឍន៍បែបនេះបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបោះអោយគណបក្សណាដែលបងប្អូនគិតថានាំផលប្រយោជន៍ជូនបងប្អូនពិតប្រាកដ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.