ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី កែវ រតនៈ៖ សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានដោយឯងៗនោះទេ

រដ្ឋមន្ត្រី កែវ រតនៈ៖ សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានដោយឯងៗនោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោកបានលើកឡើងបែបនេះ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅបរិវេណវត្តទួលត្បែង ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ មកពី៦ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២,៥៤៧នាក់ ដោយបានការអញ្ជើញចូលរួមពីលោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំឈើតុំ ក៏ដូចជាទូទាំងខេត្ត និងបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងផងដែរថា សមិទ្ធផលដែលកើតមាននៅទូទាំងខេត្ត និយាយជារួមនឹងនិយាយដោយឡែក ក្នុងស្រុកក្រគរយើងផ្ទាល់ ដូចជារោងចក្រ សហគ្រាស ផ្លូវជាតិលេខ៥ ផ្លូវកៅស៊ូជនបទ សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ…។ល។ គឺមិនមែនធ្លាក់ពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ពិតណាស់ថា នេះជាជោគជ័យរបស់យើងទាំងអស់គ្នា ហើយយើងក៏មិនទាន់ស្កប់ស្កល់ ទៅនឹងភាពជោគជ័យនេះផងដែរ ដោយហេតុថា យើងនៅតែត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏មានចែកជូនវត្ថុកំដរដៃ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណ២,៥៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង, ប្រេងឆា១ដប, ត្រីខ១០កំប៉ុង និងប៉ីចេង១កញ្ចប់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.