ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តកែប ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះបើកការដ្ឋានស្ថាបនា ផ្លូវបេតុងមួយខ្សែ ប្រវែងជាង ៧០០ម៉ែត្រ នៅក្រុងកែប

អភិបាលខេត្តកែប ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះបើកការដ្ឋានស្ថាបនា ផ្លូវបេតុងមួយខ្សែ ប្រវែងជាង ៧០០ម៉ែត្រ នៅក្រុងកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កែប)៖ ផ្លូវក្នុងក្រុងមួយខ្សែដែលរងការខូចខាតជាយូរមកហើយ ពេលនេះ ត្រូវបានបើកការដ្ឋានសាងសង់ ឲ្យក្លាយទៅជាផ្លូវបេតុង ដែលមានប្រវែងជាង ៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែង ផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅ ការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះយើងដឹងថា ភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយផងដែររបស់ខេត្តកែប។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ផងដែរថា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព​ និងអភិវឌ្ឍន៍បែបនេះបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបោះឲ្យគណបក្សណាដែលបងប្អូនគិតថានាំផលប្រយោជន៍ ជូនបងប្អូនពិតប្រាកដ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.