ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

(ខេត្តកំពង់ចាម)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញ ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង កម្ពស់ ៣ជាន់ ២០បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ ។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សា នុសិស្សជំនាន់ក្រោយៗទៀត ។

សម្តេចកិត្តិសង្គហបណ្ឌិត បានរំលេចផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមអគុណ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរនេះផ្ទាល់នេះផ្ទាល់ ដែលតែងជឿ ជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេស តាមរយៈ ការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ដែលជាមេដឹកនាំប្រកប ដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និង បទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និង នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.