ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលខិតខំទាក់ទាញឱ្យអ្នកវិនិយោគបង្កើតរោងចក្រ/សហគ្រាសនៅតាមបណ្ដាខេត្ត បានផ្ដល់ប្រយោជន៍ច្រើនណាស់សម្រាប់កម្មករនិយោជិត និងនិយោជក ដែលនេះគឺជាការរៀបចំគោលនយោបាយយ៉ាងច្បាស់លាស់ មិនមែនចេះតែធ្វើៗកញ្ឆក់កណ្ដៀតនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោបានរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៩ សម្ដេចតេជោបានដឹកនាំវេទិកាដំបូងមួយរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ពេលនោះសម្ដេចតេជោបានដាក់ចេញអនុសាសន៍ឱ្យបណ្ដារោងចក្រមួយចំនួនទៅបង្កើតនៅតាមបណ្ដាខេត្ត ព្រោះមិនអាចប្រមូលផ្ដុំរោងចក្រនៅរាជធានីភ្នំពេញនោះទេ​ ចាំបាច់ត្រូវពង្រាយនៅតាមបណ្ដាខេត្តឱ្យបានច្រើន តួយ៉ាងបច្ចុប្បន្នខេត្តកំពង់ឆ្នាំងមានរោងចក្រចំនួន១៧៣ ដែលមានកម្មករជាង៥ម៉ឺននាក់ ក៏មានរោងចក្រនៅខេត្តពោធិ៍សាត់ដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានរៀបចំ មិនមែនកញ្ឆក់កណ្ដៀតនោះទេ។ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល មិនមែនដាក់ចេញគោលនយោបាយកញ្ឆក់កណ្ដៀតនោះឡើយ គឺមានការរៀបចំបានត្រឹមត្រូវ»

សម្ដេចតេជោបានបន្តថា ការកសាងផ្លូវថ្នល់ ការរៀបចំបណ្ដាញអគ្គិសនី ក៏ជាផ្នែកនៃការទាក់ទាញវិនិយោគឱ្យទៅតាមបណ្ដាខេត្តនានាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតរោងចក្រ/សហគ្រាសមកតាមបណ្ដាខេត្ត គឺបានជួយកាត់បន្ថយសម្ពាធនៅរាជធានីភ្នំពេញ បង្កើតភាពងាយស្រួលសម្រាប់កម្មករ/កម្មការិនី កូនចៅរបស់ប្រជាពលរដ្ឋងាយស្រួលរកការងារធ្វើនៅហ្នឹងកន្លែង ហើយស្នាក់នៅផ្ទះរបស់ខ្លួន មិនចាំបាច់ចំណាយថ្លៃផ្ទះជួល គ្រាន់តែចំណាយថ្លៃដឹកជញ្ជូនតិចតួចប៉ុណ្ណោះ។

សម្ដេចតេជោបានបន្តថា ការណ៍ដែលមានរោចក្រ/សហគ្រាសនៅតាមខេត្តបែបនេះ ក៏ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ បង្កើនផលិតកម្មការងារ ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកលូតលាស់ ពិសេសសេដ្ឋកិច្ចមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.