ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទ”ឆបោក”នៅស្រុកពារាំង!
(ខេត្តព្រៃវែង)៖ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៏ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។
នៅវេលាម៉ោង ១៤និង០០ នាទីថ្ងៃទី ០៧ខែ មិថុនាឆ្នាំ ២០២៣ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងកម្លាំង កងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ទោផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១០/អយក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅចំណុចហាងកំសាន្តអារម្មណ៍ ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
អនុវត្តទៅលើ ឈ្មោះសេង វណ្ណា ភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកតារត្ន័ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ពីបទ(ឆបោក)។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន
នៅ អ.ហ ខេត្តព្រៃវែង សាកសួរដើម្បីចាត់ការបន្តតាមនិតិវិធី ៕




