ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ចេញសេចក្ដីថ្លែងការណ៍បដិសេធ និងថ្កោលទោស ចំពោះខ្លឹមសារកិច្ចសម្ភាសរវាងជនអគតិ មុំ អស្សនី និង The Cambodia Daily Khmer

ខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ចេញសេចក្ដីថ្លែងការណ៍បដិសេធ និងថ្កោលទោស ចំពោះខ្លឹមសារកិច្ចសម្ភាសរវាងជនអគតិ មុំ អស្សនី និង The Cambodia Daily Khmer

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះខ្លឹមសារ នៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងលោក តាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០យប់ ក្រោមប្រធានបទ សមុទ្រខ្មែរកំពុងរងនូវការបំពាន និងការប្រព្រឹត្តបទឧក្រិដ្ឋអ្វីខ្លះ?

សេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន   ទទួលបានបញ្ជាក់ថា រាល់ខ្លឹមសារការបកស្រាយរបស់ ជនអគតិនេះតែងតែផ្សារភ្ជាប់លើកឡើងអំពីឈ្មោះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ។

ជនអគតិ មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងាររយៈពេលខ្លីជាង០២ខែ ក្នុងឆ្នាំ២០០៩ នៅក្នុងខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយត្រូវបានបណ្ដេញចេញពីការងារដោយមូលហេតុជននេះគ្មានវិន័យ គ្មានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។

ការលើកឡើងរបស់ជនអគតិ មុំ អស្សនី ដោយធ្វើការប្រៀបធៀបអំពីឋានន្តរស័ក្តិ និងចំនួនមេបញ្ជាការរង តាមអង្គភាពទ័ពពីពេលមុនប្រៀបធៀបនឹងបច្ចុប្បន្ន គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរ ស្របតាមសភាពការណ៍វិវត្តន៍នៃប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រនិងសៀភៅ ស ការពារជាតិ ហើយក៏មិនអាចយកបញ្ហាស័ក្តិធំ និងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងដឹកនាំការកែទម្រង់ និងទំនើបកម្មវិស័យកងទ័ព ឲ្យស្របតាមសភាពការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករតាមមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្ស និងគាំទ្រជានិច្ច លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននៅពេលអនាគត។

ខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះជនអគតិរូបនេះ និងស្នើសុំសាធារណៈជនទាំងអស់កុំជឿ នូវពាក្យសំដីរបស់ជនអគតិវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់ បង្ខូចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.