ចោរលួចម៉ូតូចំនួន០៤ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានទាន់ពេលវេលា
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ក្រុមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងក្រោមការដឹកនាំរបស់លោកទឹម
វិច្ឆ័យ អធិការដ្ឋាននគរបាលស្រុកសំពៅលូនក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋលោកបានដឹកនាំកម្លាំងចុះបង្រាប ឮករណី អំពើលួច (យកម៉ូតូ) នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១ និង ០០នាទីម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះផាន សុភា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ប្រភពថា មានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ សេរីឆ្នាំ២០២១ លេខតួម៉ាស៊ីន KF35I-1153345 ស្លាកលេខគ្មាន ខណៈពេលដែលជនរងគ្រោះ ទុកម៉ូតូនៅមុខផ្ទះមិត្តភក្តិ ចំណុចខាងលើ មិនបានចាក់សោរក ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់។ ប្រភពបន្តថាបន្ទាប់ពីជនរងគ្រោះរាយការណ៍ដល់សមត្ថកិច្ចភ្លាមៗ ក្នុងយប់ថ្ងៃកើតហេតុដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនបក្សពួកជនសង្ស័យដែលបានធ្វើសកម្មភាពបានចំនួនម្នាកើ
ឈ្មោះជូ ប៊ុនធឿន ហៅ (ក្រិត)ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហមខ្មៅ (ចាស់) គ្មានស្លាកលេខ ដែលបានជិះធ្វើសកម្មភាព ចំនួន ០១ គ្រឿង ។លុះមកដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ០០ នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាព បានចំនួន០៣នាក់បន្ថែមទៀត នៅចំណុចស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៖
១-ឈ្មោះ ជា ខេន ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។,
២-ឈ្មោះ បឿន លាង ហៅ តុង ភេទប្រុសអាយុ ២៧ ឆ្នាំ ,។
៣-ឈ្មោះ រស់ ស្រីណែត ភេទស្រី អាយុ ១៦ ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតម៉ូតូជិះធ្វើសកម្មភាព បានចំនួន០១គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ស្លាកលេខបន្ទាយមានជ័យ 1H-9331 និងបន្តធ្វើការស្រាវជ្រាវ ដកហូតវត្ថុតាងម៉ូតូរបស់ជនរងគ្រោះដែលបាត់ ម៉ូតូហុងដាឃ្លីក ពណ៌ស ខ្មៅ សេរីឆ្នាំ២០២១ លេខតួម៉ាស៊ីន KF35I-1153345 ស្លាកលេខ គ្មាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាព ជនសង្ស័យទាំង ០៤ នាក់ បានឆ្លើយសារភាពថា ៖ រូបគេទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាពនាំគ្នាជិះម៉ូតូទៅលួចយកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ខ្មៅ នៅចំណុចខាងលើពិតប្រាកដមែន ។មួន រិទ្ធីយ៉ា(៩៥)
ចោរលួចម៉ូតូចំនួន០៤ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានទាន់ពេលវេលា ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


