ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សុខភាពពលរដ្ឋឃុំថ្មស កំពុងត្រូវបានយកចិត្តទុកដាក់លើកកម្ពស់យ៉ាងល្អប្រសើរ

សុខភាពពលរដ្ឋឃុំថ្មស កំពុងត្រូវបានយកចិត្តទុកដាក់លើកកម្ពស់យ៉ាងល្អប្រសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

សុខភាពពលរដ្ឋឃុំថ្មស កំពុងត្រូវបានយកចិត្តទុកដាក់លើកកម្ពស់យ៉ាងល្អប្រសើរ

 កោះកុង៖ អាជ្ញាធរពាក់ព័ន្ធ និងសប្បុរជន បាននឹងកំពុងផ្តល់ការគាំទ្រលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មស ពិសេសពលរដ្ឋជាស្រ្តី តាមរយៈសាងសង់អគារសម្រាកមុន និងក្រោយសម្រាលកូន។
អគារដែលជាសមិទ្ធផលថ្មីបានមកពីគម្រោងផែនការអភិវឌ្ឍន៍របស់អាជ្ញាធរឃុំថ្មស និងថវិកាពីសប្បុរសជន មានជា៤បន្ទប់ធំៗដោយបែងចែកជាទី១-បន្ទប់សម្រាកត្រៀមសម្រាលកូន ទី២-បន្ទប់ស្រ្តីសម្រាកសម្រាលកូន ទី៣-បន្ទប់ពលរដ្ឋសម្រាកថែទាំជំងឺរយៈពេលខ្លី និងទី៤-បន្ទប់សង្រ្គោះបឋម និងវះកាត់តូច។ លោក អ៊ួន សារុន ប្រធានមណ្ឌលសុខភាពថ្មស លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីផ្នែកសុខាភិបាលនេះថា មុននឹងមានអគារថ្មី អគារចាស់សង់ពីឈើប្រកស័ង្កសីមាន២បន្ទប់ និងមានសំយ៉ាកសម្រាប់ចង្កានដាំស្លរ មានសភាពពុកផុយនិងបាក់បែកជាបណ្តើរៗ។ ទើបស្នើសុំទៅអាជ្ញាធរឃុំ និងសប្បុរសជនផ្តល់ការគាំទ្រអភិវឌ្ឍន៍កសាងឡើងជូនប្រជាពលរដ្ឋដែលមានតម្រូវការសេវាជាចាំបាច់បំផុតប្រចាំថ្ងៃ។លោក លោក អ៊ួន សារុន មិនខុសពីមន្រ្តីសុខាភិបាលរបស់ខ្លួនដែរ ពោលគឺរំពឹងថា ប្រជាពលរដ្ឋគ្រប់វ័យ ពិសេសស្រ្តីនៅក្នុងមូលដ្ឋាននឹងលែងព្រួយបារម្ភពីការមកទទួលសេវាសម្រាកសម្រាលកូនទៀតហើយ ខណៈមានអគារថ្មីត្រៀមចាំបម្រើសេវាគ្រប់ពេលវេលា។ដោយឡែកលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចាត់ទុកសមិទ្ធផលថ្មីនេះជាអាទិភាពលើវិស័យសុខាភិបាលក្នុងមូលដ្ឋានដែលមានមណ្ឌលសុខភាពលក្ខណៈស្តង់ដារល្អប្រណិតមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលមិនចាំបាច់ទៅកន្លែងផ្សេងឆ្ងាយ និងចំណាយថវិកាច្រើននោះទេ។លោកអភិបាលស្រុកបូទុមសាគរ ក៏គាំទ្រពេញទំហឹងនូវសកម្មភាពចូលរួមរបស់សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងគៀងគរថវិកាមកអភិវឌ្ឍន៍ឱ្យចេញជារូបរាងនៅអគារថ្មីស្រឡាងនេះឡើង ព្រមទាំងជាសក្ខីភាពផ្តល់ទំនុកចិត្តពីមហាជនលើកិច្ចការលើកកម្ពស់វិស័យសុខាភិបាលកាន់ល្អប្រសើរ។ មណ្ឌលសុខភាពថ្មស មានការប្រចាំការ២៤ម៉ោង និងបម្រើសេវា៧ថ្ងៃក្នុង១សប្តាហ៍។ បើគិតជាមធ្យមក្នុង១ខែៗ មណ្ឌលសុខភាពបានផ្តល់សេវាគ្រោះពិនិត្យជំងឺក្រៅចន្លោះពី៣៥០នាក់-៤៥០នាក់។ ការពិនិត្យផ្ទៃពោះសរុប ចន្លោះពី៤០-៥០នាក់។ ចាក់វ៉ាក់សាំងដល់កុមារក្រោម២ឆ្នាំ ចន្លោះពី៥០នាក់-៦០នាក់។ សម្រាលកូន ជាមធ្យមចំនួន ៨-១០នាក់។ ការពន្យាកំណើតស្ត្រីវ័យបន្តពូជ បន្ត(មានប្តី)ជិត៩០០នាក់ និងមានប្រព័ន្ធបញ្ជូនទៅមន្ទីពេទ្យបង្អែកចន្លោះពី៣-៥ជើង។ មណ្ឌលសុខភាពថ្មស សព្វថ្ងៃ មានបុគ្គលិកបម្រើការងារប្រុស-ស្រី ចំនួន១០នាក់ ក្នុងនោះមានឆ្មប៣នាក់ វេជ្ជបណ្ឌិត១នាក់ គិលានុបដ្ឋាក៥នាក់ និងកម្មករ១នាក់។ ក្រៅពីការសេវាពិនិត្យជំងឺទូទៅ មណ្ឌលសុខភាព ក៏ត្រួតពិនិត្យមាត់ស្បូនដើម្បីស្រាវជ្រាវរកមហារីកស្បូន លើស្ត្រី និងមានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនលើកុមាររីក្នុងអាយុ៩ឆ្នាំក្នុងខែសីហាក្រោយនេះ។ ការផ្តល់សេវាស្រាវជ្រាវរកមេរោគ ដើម្បីព្យាបាលជំងឺឆ្លង ដូចជាគ្រុនចាញ់និងរបេងជាដើម(ដោយមិនគិតថវិកា) និងតាមដានជំងឺមិនឆ្លងក្នុងសហគមន៍ ដូចជាជំងឺទឹកនោមផ្អែមនិងលើសសំពាធឈាម ពិសេសប្រជាជនដែលមានអាយុលើស៥០ឆ្នាំ។ បច្ចុប្បន្នមណ្ឌលសុខភាពគ្របដណ្តប់ប្រជាជនចំនួន៩.៩៩៤នាក់ មាន១ឃុំ និង៥ភូមិ ជារៀងរាល់ខែបុគ្គលិក២រូបធ្វើការចុះផ្តល់សេវាសុខភាពដល់មូលដ្ឋានចំនួន៣ នៃភូមិឆ្ងាយជាងគេ មានភូមិចំការលើ ភូមិស្រែថ្មី និងភូមិចំលងគោ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.