ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមចាប់ សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតនេះបន្លំជាអ្នកទេសចរបារាំង ទៅវៀតណាម

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមចាប់ សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតនេះបន្លំជាអ្នកទេសចរបារាំង ទៅវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមចាប់ សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតនេះបន្លំជាអ្នកទេសចរបារាំង ទៅវៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើមេឧទ្ទាមនេះ បន្លំជាអ្នកទេសចរបារាំងចូលទៅកាន់ទឹកដីវៀតណាម។

ការប្រកាសអំពីសំណើនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានអំពីផែនការរបស់ ទណ្ឌិត សម រង្ស៉ី ដែលចង់ចូលទៅកាន់ប្រទេសវៀតណាម ដោយការធ្វើជាអ្នកទេសចរណ៍បារាំង។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន»។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចថ្លែងសុន្ទរកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ និងមានការធ្វើបត្យាបណ្ណជាមួយគ្នា។ ជាមួយគ្នានេះ សម្តេចបានរំលឹកអំពីការប្រកាសរបស់ លោក សម​ រង្ស៉ី កាលពីឆ្នាំ២០១៩ ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង បាញ់មករាជរដ្ឋាភិបាល ដែលសម្តេចបានប្រកាសថា នឹងប្រើប្រាស់ BM21 បាញទៅកាន់​ លោកសម រង្ស៉ី តបទៅវិញ ដោយសារទណ្ឌិតនេះ មិនទាន់បានដកហូតពាក្យសម្តីរបស់ខ្លួន ដែលចូលកម្ពុជាដើម្បីធ្វើសង្គ្រាមនៅឡើយ។ សម្តេចបានស្នើឱ្យអ្នកទាំងឡាយជាពិសេសអ្នកវិភាគមានទស្សនៈប្រវត្តិសាស្ត្រស្តីពីការវិភាគ។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ហេតុអ្វីបានជា លោក ហ៊ុន សែន និយាយអំពីការបាញ់ BM21 មូលហេតុ គឺអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អញ្ចឹងចង់មកធ្វើសង្គ្រាមឬ បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវ៉ៃវា»។

សម្តេចតេជោ ក៏បានព្រមានដែរថា ប្រសិនបើទណ្ឌិតនេះ បានចូលទៅកាន់វៀតណាម ហើយវៀតណាមមិនព្រមចាប់ឱ្យ យើងនឹងមានបញ្ហាជាមួយគ្នាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.