ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ 

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា សម្តេចមានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ល្បឿនលឿន ភ្នំពេញ-បាវិត ដែលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារតែមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ចេះសន្សំលុយបែបនេះហើយ បានជារាជរដ្ឋាភិបាល ហ៊ានដកថវិកាជាង២៣២លានដុល្លារ យកមកសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងសន្សំលុយទុក ដើម្បីវិនិយោគខ្លួនឯង ហើយគ្រាន់តែប៉ុន្មានថ្ងៃនេះ អស់លុយមិនតិចទេ។ សម្ដេចបន្ដថា បើគ្មានថវិកាបដិភាគ គម្រោងមិត្ដភក្ដិជួយ ជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបាននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំហាក់ដូចជាសំណាងដែរ ដែលតាំងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន គឺចេះសន្សំលុយ»។

សូមជម្រាបថា ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់តំណែង ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ និងបន្ដមកដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់នាពេលបច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.