ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្ត្រីយោធាមួយរូបត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តបន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហ៊ុំព័ទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា!!

មន្ត្រីយោធាមួយរូបត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តបន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហ៊ុំព័ទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីយោធាមួយរូបត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តបន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហ៊ុំព័ទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា

(កំពង់ធំ) ៖ មន្ត្រីយោធាមួយរូបត្រូវបានសាលាដំបូងខេត្តកំពង់ធំ បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្តបន្ទាប់ពីបានកាប់រៀនទន្ទ្រានព្រៃយកហ៊ុំព័ទ្ធដីព្រៃឈើ តំបន់ព្រៃអង់តែន ដោយខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

លោក សាយ វាសនា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក ង៉ែតណារ័ត្ន បានបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថ ដែលទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការខេត្តកំពង់ធំភ្លាមៗ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋដោយគ្មានលិខិតអនុញ្ញាត”។

បុគ្គលដែលត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ មានឈ្មោះ លោក ស៊ាង សុខឈន ដែលជាជនដៃដល់ រស់នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបាននឹងកំពុងកាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតានៅចំនុច៤៤- អូរតាកាវ។

ក្រោយបញ្ជូនទៅតុលាការបុគ្គលរូបនេះ បានឆ្លើយសារភាពថា ខ្លួនមានអ្នកនៅពីក្រោយខ្នង ដែលផ្ដល់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យលោកធ្វើសកម្មភាពកាប់បំផ្លាញព្រៃអង់តែន គឺលោកឧត្តមសេនីយ៍ទោម្នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.