ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អតីតយុទ្ធជនជាង១០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានការបំពាក់មេដាយលើកទឹកចិត្ត, ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា៖ សម្តេចតេជោ គិតគូរជានិច្ចចំពោះបងប្អូនអតីតយុទ្ធជនយើង

អតីតយុទ្ធជនជាង១០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានការបំពាក់មេដាយលើកទឹកចិត្ត, ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា៖ សម្តេចតេជោ គិតគូរជានិច្ចចំពោះបងប្អូនអតីតយុទ្ធជនយើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធី​សំណេះសំណាល​ និង​បំពាក់​មេដាយ​ជូន​បងប្អូនអតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ ចំនួន​១០៦នាក់​ មកពីបណ្ដាឃុំ​នានា នៃ​ស្រុក​ត្បែងមានជ័យ​ ក្រោមវត្តមានលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដ នៅទីបញ្ជាការផ្នែកសឹករងស្រុកត្បែងមានជ័យ។

នៅក្នុង​ឱកាស​នោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្តព្រះវិហារផងដែរ។

ជាក់ស្តែងថ្ងៃនេះ បងប្អូនអតីតយុទ្ធកម្ពុជារបស់យើងនៅស្រុកត្បែងមានជ័យ បានទទួលការបំពាក់មេដាយលើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទូលថ្វាយព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំប្រទាននូវគ្រឿងឥស្សរិយយស មកបំពាក់ជូនបងប្អូនយើងនាពេលនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារជាតិមាតុភូមិ រហូតប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ទោប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង និងបាននាំថវិកាដែល​ជាអំណោយ​ដ៍ថ្លៃថ្លា​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចែកជូនបងប្អូនអតីតយុទ្ធកម្ពុជារបស់យើង ក្នុង​ម្នាក់ៗ​ទទួល​បានថវិកា​ចំនួន​ ៥០,០០០រៀល​ផងដែ​រ៕

ដោយលោក លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.