ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តពោធិ៍សាត់៖ បើគ្មានការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក៏គ្មានរោងចក្រនៅក្បែរផ្ទះយើងដែរ ដូច្នេះក្មួយៗត្រូវបន្តថែរក្សាឆ្នាំងបាយមួយនេះឱ្យបានល្អ

អភិបាលខេត្តពោធិ៍សាត់៖ បើគ្មានការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក៏គ្មានរោងចក្រនៅក្បែរផ្ទះយើងដែរ ដូច្នេះក្មួយៗត្រូវបន្តថែរក្សាឆ្នាំងបាយមួយនេះឱ្យបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា កម្មករ-កម្មការិនីរោងចក្រ បើមានបញ្ហាអ្វីកើតឡើង ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយ ទៅតាមនីតិវិធីសមស្រប មិនត្រូវរួមគ្នាទៅវាយ ឆ្នាំងបាយ ដែលបម្រើផលប្រយោជន៍សព្វថ្ងៃនោះទេ និងត្រូវចេះរួមសាមគ្គីគ្នា ចេះជួយគ្នា និងជួយដាស់តឿនគ្នាទៅវិញទៅមក ទើបរក្សាឆ្នាំងបាយរបស់យើង បានយូរអង្វែង។

លោក ខូយ រីដា បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកម្មករ-កម្មការនី ជាង៥០០នាក់ នៅក្នុងរោងចក្រកាត់ដេរ លានហ្វាហេងយូ ដែលស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់យើងផងដែរ មិនចេះតែកើតមានបាននោះទេ បើសិនជាគ្មានសុខសន្តិភាព និងស្ថេរភាពនយោបាយ។ យ៉ាងណាមិញរោងចក្រ លានហ្វាហេងយូ ស្រុកបាកាន បើគ្មានការខិតខំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃបានដែរ ហើយកូនចៅប្រជាជនយើង អាចប្រឈមទៅនឹងគ្មានការងារធ្វើ និងធ្លាក់ក្នុងស្ថានភាពក្រីក្រ។

លោកអភិបាលខេត្តរូបនោះបញ្ជាក់ថា ខេត្តពោធិ៍សាត់យើងមានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយរួម សម្រាប់យើងទាំងអស់គ្នាមានការងារធ្វើស្របច្បាប់ នៅក្បែផ្ទះ ផ្តល់ភាពកក់ក្តៅដល់ឳពុកម្តាយ មិនព្រួយកូនចៅទៅឆ្ងាយ បើយើងមានឆ្នាំបាយដ៏រឹមមាំនេះហើយ សូមឲ្យកម្មករ-កម្មការិនីទាំងអស់ ចូលរួមថែរក្សាឆ្នាំងបាយនេះ ឲ្យបានយូរអង្វែង និងជាប់ជាប្រចាំ កុំនាំគ្នាទៅវាយឆ្នាំងបាយ តាមការញុះញង់ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែបង្កភាពហ្វឹកវរក្នុងសង្គម។

ជាក់ស្តែងក្នុងរោងចក្រនេះ មានកម្មករ-កម្មការិនីជាង១ពាន់នាក់ តែងតែមានការខុសឆ្គងប៉ះពាល់ពាក្យសម្តី និងទំហំការងារ ពីសំណាក់ មេការ និងអ្នកគ្រប់គ្រង តែទោះជាយ៉ាងនេះក៏ដោយ ក្មួយៗនៅមានរដ្ឋបាលខេត្ត និងក្រុមការងារ សម្រាប់សម្របសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា តាមរយៈការជួបផ្ទាល់ និងតាមរយៈទូរស័ព្ទក៏បាន គឺមិនឲ្យក្មួយៗ រស់នៅដោយឯកោនោះឡើយ។

លោកក៏បានអំពាវនាវ ដល់កម្មករ-កម្មការិនីទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីឈានឆ្ពោះ ទៅសម្រេចជោគវាសនារបស់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍឈានឡើង ទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភថវិកា ជូនដល់អ្នកចូលរួម ប្រមាណជាង៥០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.