ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន៖ អ្នកទោសណាដែលបរទេសអន្តាគមន៍ ត្រូវជាប់គុកឱ្យគ្រប់ថ្ងៃ មិនលើកលែង ឬបន្ធូរបន្ថយទោសជាដាច់ខាត រាប់ទាំងអប្សរាក្បាលត្រងោល (សេង ធាវី) ដើម្បីបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិ (Video inside)

សម្តេចតេជោ ហ៊ុន សែន៖ អ្នកទោសណាដែលបរទេសអន្តាគមន៍ ត្រូវជាប់គុកឱ្យគ្រប់ថ្ងៃ មិនលើកលែង ឬបន្ធូរបន្ថយទោសជាដាច់ខាត រាប់ទាំងអប្សរាក្បាលត្រងោល (សេង ធាវី) ដើម្បីបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្តេចតេជោសង្កត់ធ្ងន់ថា អ្នកទោសណាដែលមានអន្តរាគមន៍ពីបរទេស ត្រូវឱ្យជាប់ពន្ធនាគារឲ្យគ្រប់ថ្ងៃ ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ជាតិ រាប់ទាំងអប្សរាក្បាលត្រងោល ដែលសម្តេចចង់សំដៅដល់អ្នកស្រី សេង ធារី ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ គឺមិនត្រូវបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងដែលខ្ញុំមិនលើកលែងទោស ជាមួយអ្នកណាគឺដោយសារខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចង់ផ្តួលរំលំគេ សូមជម្រាបជូនសារទៅអន្តរជាតិអន្តរាគមន៍លើនរណា អ្នកហ្នឹងជាប់គុកឱ្យគ្រប់ថ្ងៃ ឧទាហរណ៍អប្សរាក្បាលត្រងោល កុំសង្ឃឹមថាទទួលការលើកលែងទោស ឬបន្ធូរបន្ថយទោសនៅភ្ជុំបិណ្ឌ ស្អីៗ។ អប្សរាក្បាលត្រងោលមួយ សុំរដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះអន្តរាគមន៍ បើមានអន្តរាគមន៍កុំលើកលែង ទុកជាប់រហូតដល់ថ្ងៃចុងក្រោយ ព្រោះអត់មានប្រយោជន៍ទេ ដើម្បីយើងស៉ីសងគ្នានៅលើតុឱច្បាស់»។

សម្តេចបន្ថែមទៀតថា «[បរទេសមួយចំនួន] មកនិយាយជាមួយខ្ញុំ ខ្ញុំថាឲ្យវិញ ដោយគេថាសំណុំរឿងអ្នកនេះ មានការរសើបណាស់សម្រាប់ប្រទេសយើងខ្ញុំ ដោយសារអ្នកណឹងជាជនជាតិយើងខ្ញុំ។ ខ្ញុំប្រាប់ត្រឡប់ទៅវិញ អីចឹងវិធីដែលល្អជាងគេរបស់ខ្ញុំ គឺថាខ្មែរឱ្យមានសញ្ជាតិតែមួយ ត្រូវអនុវត្តន៍ច្បាប់ខ្មែរ ដោយគ្មានការលើកលែង ដើម្បីយើងបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិ ដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានបរទេសមួយចំនួនគេគំរាមថា គេមិនបញ្ជូនអ្នកអង្កេតការណ៍មកចូលរួមការបោះឆ្នោតទេ បើមិនព្រមតាមសំណើរបស់គេ ដោយសម្តេចឆ្លើយតបទៅវិញថា «ចង់បញ្ជូនក៏បញ្ជូនមក បើមិនបញ្ជូនក៏ហីទៅ កុំមកប្រដៅ» មិនបញ្ជូន ក៏ការបោះឆ្នោតនៅតែដំណើរការ តាមលទ្ធិប្រជាធិបតេយ្យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.