ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រកាសផ្ទេរមុខតំណែងប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, លោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន

ប្រកាសផ្ទេរមុខតំណែងប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, លោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖​ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេមុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយលោក ស៊ឹម លីន ជំនួសលោក សាយ ចំរើន ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកបរកែវ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រធាននគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងអាជ្ញាធរស្រុកអូរយ៉ាដាវផងដែរ។

លោក ស៊ឹម លីន ដែលទើបទទួលតំណែងថ្មី បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ញ៉ែម សំអឿន ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប ដែលមានទំនុកចិត្តតែងតាំង និងចាត់តាំងភារកិច្ចជូនលោកជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោក ស៊ឹម លីន បានប្តេជ្ញាថា

*ទី១៖ គោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
*ទី២៖ បំពេញតួនាទី ភារកិច្ច ដោយអនុលោមតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី ឲ្យមានប្រសិទ្ធភាពខ្ពស់
*ទី៣៖ ខិតខំបំពេញការងារ ដោយត្រូងសហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញដែលកំពុងបំពេញការងារនៅច្រកទ្វារអន្តជាតិអូរយ៉ាដាវ ឲ្យបានល្អប្រសើរ
*ទី៤៖ ខិតខំបង្កើនកិច្ចសហការ សម្របសម្រួលជាមួយអាជ្ញាធរវៀតណាម ក្នុងការសម្របសម្រួលជូនដល់ប្រជាពលរដ្ឋប្រទេសទាំង២ និងភ្ញៀវជាតិ-អន្តរជាតិ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវឲ្យបានល្អឆាប់ និងឆាប់រហ័សទាន់ពេលវេលា
*ទី៥៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធឲ្យបានល្អដើម្បីសម្រេចជោគជ័យលើគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន។

ក្នុងអង្គពិធីនេះលោក ញ៉ែម សំអឿន បានណែនាំដល់លោក ស៊ឹម លីន ត្រូវធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការល្អជាមួយកម្លាំងទាំងអស់នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

លោកថា «ទោះបីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានទំហំពាណិជ្ជកម្មទំនិញចេញ-ចូល មិនដូចច្រកទ្វារអន្តរជាតិផ្សេងៗ ប៉ុន្តែខេត្តរតនគិរី យើងសំបូរដំណាំកសិកម្ម កសិឧស្សាហកម្ម ហើយមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម អាចដឹកជញ្ជូនឆ្លងកាត់ទៅប្រទេសចិន តាមផែសមុទ្រគួញ៉ើងប្រទេសវៀតណាមមានភាពងាយស្រួលផងដែរ»។

បន្ថែមលើនេះទៀតលោក ញ៉ែម សំអឿន បានដាស់តឿនសុំឲ្យមានការយោគយល់ចំពោះបងប្រជាពលរដ្ឋក្រីក្រមានសុជីវធ៌ម ជាមួយពួកគាត់ពេលសុំសេវាផ្សេងៗ តែការងារត្រូវតែម៉ឺងម៉ាត់មានការទទួលខុសត្រូវខ្ពស់ ហើយការងារមានតែរយៈពេល២ឆ្នាំ(១អាណត្តិ)។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មបើកផ្សារព្រំដែនអូរយ៉ាដាវងាយស្រួលប្រជាពលរដ្ឋដឹកទំនិញមកដាក់លក់ ដោយមិនចាំបាច់ដឹកទៅលក់នៅទីផ្សារវៀតណាម អាចក្រុមឈ្មួញខ្លះក្រឡុកតម្លៃពួកគាត់ បង្ខំចិត្តដឹកត្រឡប់មកដីខ្មែរវិញមានការខាតបង់ជាច្រើន នៅពេលខាងមុខរដ្ឋបាលខេត្ត បើកច្រកទ្វារញ៉ាង (ទ្វេភាគី) នៅស្រុកអណ្តូងមាស ដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ដឹកកសិផលទៅលក់នៅប្រទេសវៀតណាមផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.