ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីបើកដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC អញ្ជើញជាអធិបតីពិធីបើកដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ (IBC) សម្រាប់បម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។