ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ សហការជាមួយអាជ្ញាធរសង្កាត់អូរជ្រៅ ចែកអាវយឺត និងថវិកាជូនកម្លាំងប្រជាការពារ

ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ សហការជាមួយអាជ្ញាធរសង្កាត់អូរជ្រៅ ចែកអាវយឺត និងថវិកាជូនកម្លាំងប្រជាការពារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានរៀបចំចែកអាវយឺត សរុបមានចំនួន៩៩អាវ និងមានថវិកាមួយចំនួន ជូនដល់កម្លាំងប្រជាការពារភូមិទាំង៧ភូមិ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការឧបត្ថម្ភពីក្រុមហ៊ុនកាស៊ីណូ អេមឹរ៉ាល។

លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ និងលោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានជួបសំណេះសំណាលសួរសុខទុក្ខ និងលើកសរសើរលើស្មារតីកម្លាំងប្រជាការពារភូមិទាំង៧ភូមិ នៅក្នុងសង្កាត់អូរជ្រៅ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជួយបម្រើការងារក្នុងមូលដ្ឋាន ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងជាកម្លាំងស្នូលមួយដ៏សំខាន់ជាភ្នែកជាច្រមុះដ៏សំខាន់របស់អាជ្ញាធរ។

សូមបញ្ជាក់ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ, លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ និងលោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរជ្រៅ បានទទួលអំណោយអាវពីលោក សី សុធារិទ្ធ ជាអាជីវករក្រុងប៉ោយប៉ែត និងសហការីតំណាងឲ្យកាស៊ីណូ អេមមឹរ៉ាល់ បានជួយឧបត្ថម្ភ អាវមានចំនួន៩៩ដល់ប្រជាការពារក្នុងម្នាក់ បានអាវមួយ និងថវិកាម្នាក់ទទួលបាន ៥,០០០រៀល។

លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ និងលោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានសួរសុខទុក្ខ និងផ្ដាំផ្ញើដល់កម្លាំងប្រជាការពារភូមិទាំង៧ភូមិ ត្រូវខិតខំបំពេញតួនាទីភារកិច្ចថ្នាក់លើដាក់ជូន និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង/២៤ម៉ោង ក្នុងភូមិនីមួយដើម្បីចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង បានទាន់ពេលវេលា និងដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.