ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត

ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត

ភ្នំពេញ៖ ប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយថ្លែងថា ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត ដោយមិនមែនផ្ដោតទៅលើតែមួយប្រភេទកីឡា ឬពីរប្រភេទឱ្យល្អឥតខ្ចោះ ហើយគិតថាទទួលបានជោគជ័យនោះទេ   ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាពីគ្រប់ព្រឹត្តិការណ៍កីឡាទំាងអស់ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការផលិតនិងផ្សព្វផ្សាយកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលព័ត៌មានកណ្តាល ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាមានក្រុមហ៊ុនទូរទស្សន៍អន្តរជាតិដែលផ្ដល់កិច្ចសហការជាមួយCamSoc  បានផ្ដល់កម្លាំងជួយដល់កម្ពុជាជាង១០០នាក់ ។
ឯកឧត្តម បានបន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺមានស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន៨ស្ថានីយ ដែលបានរួមគ្នាក្នុងការរៀបចំ និងផ្សព្វផ្សាយលើ១៤ប្រភេទកីឡា ។ បើទោះបីជាព្រឹត្តិការណ៍មួយនេះមានកីឡាត្រឹមតែ១៤ប្រភេទកីឡាក៏ពិតមែន ប៉ុន្តែមានវិញ្ញាសារហូតដល់ជាង៤០០វិញ្ញាសា ហើយរយៈពេល មួយសប្តាហ៍ ដែលមានការងារច្រើនត្រូវធ្វើ និងទាមទារឱ្យមានការបែងចែកកម្លាំងច្រើន ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ថានីយផ្សព្វផ្សាយទាំងអស់ យកចិត្តទុកដាក់អនុវត្តការងារឲ្យបានផុសផុលនិងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យកីឡាទាំង១៤ប្រភេទនេះ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានទស្សនាតាមពេលវេលាដែលបានកំណត់ ដោយមិនផ្តោតសំខាន់តែលើកីឡាណានោះឡើយ ។
សំឡេង ៖ « ខ្ញុំចង់បញ្ជាក់ជូនរឿងមួយដែលជារឿងសំខាន់ដែលយើងត្រូវធ្វើការទាំងអស់គ្នា នោះយើងគិតថា មុខវិជ្ជាយើងមាន១៤មុខវិជ្ជា ដែលប្រៀបធៀបទៅដូចនឹង១៤ប្រភេទកីឡាអ៊ីចឹងដែរ យើងកុំគិតថា យើងធ្វើមុខវិជ្ជាណាមួយល្អជាងគេបំផុតហើយ យើងគិតថាការងារនេះជោគជ័យនោះ គឺមិនមែនទេ ដូចយើងប្រឡងអ៊ីចឹងបើសិនយើងប្រឡង៥មុខវិជ្ជា មួយបានA ប៉ុន្តែបើមុខវិជ្ជាទៀតធ្លាក់នោះ គឺមិនជោគជ័យនោះទេ បើសិនជាល្អបង្គួរទាំងអស់គ្រប់១៤មុខ នោះគឺយើងពេញចិត្តជាង ដូច្នេះការចែករំលែកបទពិសោធគ្នានៅក្នុងថ្ងៃនេះ គឺជាការចែករំលែកបទពិសោធនាពេលកន្លងមកផងដែរ» ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៤ប្រភេទ ត្រូវបានដាក់ឱ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០០វិញ្ញាសា រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅក្នុងប្រទេសឥណ្ឌូនេស៊ី កម្ពុជាអាចដណ្ដើមបានមេដាយសរុបចំនួន២៨គ្រឿង រួមមាន៖ មេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង ៕ ប្រភពវិទ្យុជាតិកម្ពុជា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.