ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បណ្ឌិត ហ៊ុន ម៉ាណែត៖ បើស្រឡាញ់បក្ស កុំធ្វើរឿងអវិជ្ជមានបំផ្លាញបក្ស 

បណ្ឌិត ហ៊ុន ម៉ាណែត៖ បើស្រឡាញ់បក្ស កុំធ្វើរឿងអវិជ្ជមានបំផ្លាញបក្ស 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណប​ក្ស​ប្រជា​ជនកម្ពុជា បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាមួយចំនួនតូច ដែលចូលចិត្ត​ធ្វើរឿងអសកម្ម រឿងអវិជ្ជមានឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេ បើពួកគេពិតជាស្រឡាញ់​គណបក្ស​ប្រជាជនកម្ពុជាមែននោះ។

តាមរយៈវីដេអូបង្ហោះនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក​បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីបក្សប្រជាជនកម្ពុជាជាង ៧០ភាគ​រយ មានភាពសកម្មខ្លាំងណាស់ក្នុងសកម្មភាពបម្រើជាតិ និងប្រជាជន។ ប៉ុន្តែក៏នៅមាន​មន្ត្រីបក្សប្រជាជនមួយចំនួនធ្វើរឿងអសកម្មបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាពរូបនេះ បានគូសបញ្ជាក់បែបនេះ «គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខំប្រឹងណាស់ មន្ត្រីរាប់ម៉ឺននាក់ទូទាំងប្រទេសខំធ្វើអំពើល្អ។ តែមនុស្សមួយក្តាប់តូចបំផ្លាញ តើនេះឬការស្មោះត្រង់ជាមួយបក្ស? បក្សបម្រើប្រជាពលរដ្ឋ បើស្មោះជាមួយបក្សមិនបាច់ធ្វើអ្វីទេ កុំតែធ្វើអវិជ្ជមានប៉ះប្រជាជនទៅ ក៏ជួយបក្សដែរ។ នៅតែផ្ទះក៏ល្អដែរ ជាជាងចុះទៅធ្វើបំផ្លាញ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា «ចែវទូកជាមួយគ្នា បើទូកទៅលឿនកុំយកជើងរាទឹក។ ដាក់ជើងនៅក្នុងហ្នឹងទៅល្អជាង ជិះបានទៅទាំងអស់គ្នា មិនបាច់ជួយចែវក៏បានដែរ»។

ក្នុងវីដេអូនេះ លោកបណ្ឌិត បានសូមប្រជាពលរដ្ឋមេត្តាយោគយល់ដល់បក្សប្រជាជន កម្ពុជា ចំពោះភាពអសកម្មរបស់មន្ត្រីមួយក្តាប់តូចនោះ ហើយចូលរួមជាមួយបក្ស ដើម្បីកែលំអរមន្ត្រីអសកម្ម។

លោកបណ្ឌិត ក៏សូមឱ្យប្រជាពលរដ្ឋមើលព្រៃទាំងមូល ដោយលោកចង់សម្តៅដល់​សមិទ្ធផលទាំងឡាយកើតមាននៅក្នុងប្រទេស ក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក ហ៊ុន ម៉ាណែត ក៏សូមឱ្យប្រជាពលរដ្ឋជឿជាក់ចុះថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស គឺមិនដាក់ចេញគោល​នយោបាយបំផ្លាញប្រជាពលរដ្ឋនោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.