ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តារាងបាល់ទាត់និងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃ បិទមាស ស្ថិតក្នុងឃុំក្រសាំងស្រុករមាសហែក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តារាងបាល់ទាត់និងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃ បិទមាស ស្ថិតក្នុងឃុំក្រសាំងស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តារាងបាល់ទាត់និងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃ បិទមាស ស្ថិតក្នុងឃុំក្រសាំងស្រុករមាសហែក

ខេត្តស្វាយរៀង:លោក សៅសុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តារាងបាល់ទាត់និងបញ្ចុះបឋមសិលា សាងសង់អគារទីចាត់ការអនុវិទ្យាល័យព្រៃ បិទមាស ស្ថិតក្នុងឃុំក្រសាំងស្រុករមាសហែក នាព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣។

ក្នុងឪកាសនោះលោកខៀវសំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានថ្លែងថា
សមិទ្ធផលដែលសម្ភោធ តារាងបាល់ទាត់ នាពេលនេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានា ដែល លោក សៅ សុខា អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែកនិងអស់លោក ក្រុមការងារទាំងអស់ដែលបានបង្កបង្កើតឡើងយ៉ាងស្រស់ ត្រដែតនៅក្នុងទឹកដីស្រុករមាសហែក ។

លោកបន្តថា ថ្ងៃនេះជាថ្ងៃមួយដ៏មានអត្តន័យជ្រាលជ្រៅបំផុតដោយបាន ដែលលោកសៅសុខាបាន អញ្ជើញមកក្នុងការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ តារាងបាល់ទាត់ដែលមានប្រវែងបណ្តោយ ៤២ ម៉ែត្រ ទទឹងប្រវែង ២២ ម៉ែត ដែលបានចាប់ដំណើរកសាងចាប់ពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ចប់រួចរាល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានរៀបចំប្រព័ន្ធលូទឹក ចាក់ក្រាលថ្ម អងដឺ ថ្មមិច ក្រាលស្មៅសិប្បនិម្មិត ដាក់បង្គោលដែក ព័ទ្ធសំណាញ់ជុំវិញចំណាយអស់ ថវិកាចំនួន ២ម៉ឺន៥ពាន់៤៥.៩១ ដុល្លា សហរដ្ឋអាមេរិក ជាអំណោយរបស់ សហព័ន្ធ កីឡាបាល់ទាត់ អាស៊ាន និងបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ ១ខ្នងមាន ទំហំបណ្តោយប្រវែង១៥ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ រួមមានបន្ទប់ការិយាល័យចំនួន ២បន្ទប់ សាលប្រជុំ១បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខារ អគ្គិសនី ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលបំភ្លឺ និងប្រព័ន្ធពន្លឺព្រះអាទិត្យកម្លាំង៥គីឡូវ៉ាត់(5 KVA) ដោយចំណាយរយៈ ពេលសាងសង់១៣៥ថ្ងៃ (៤ខែនិង១៥ថ្ងៃ )ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៣ បញ្ចប់ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយចំណាយអស់ថវិកាសរុប ចំនួន ៥ម៉ឺន៥ពាន់ ១៦០ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។

ក្នុងឪកាសនោះ លោក សៅសុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករមាសហែកបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

លោកសៅសុខា ក៏បានបន្ថែមថាសូមអគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ
ដោយ មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សពេលដែលបានតារាងបាល់ទាត់ថ្មីក៏ដូចជាអគារទីចាត់ការកមួយខ្នងនេះហើយត្រូវចេះថែរក្សាអោយបានគង់វង្សព្រោះវាជាសម្បត្តិរួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេមិនតែប៉ុណ្ណោះសូមបងប្អូនចូលរួមសហការជាមួយសមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចពិសេសល្បែងស៊ីសងនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែលជា ឃាតកលាក់មុខផងដែរ។

ក្នុងឪកាសនោះ លោកសៅសុខា ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតនិងចូលរួមបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ ដោយបោះជូនគណបក្សប្រជាជនមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.