ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ពិធី​ដាំ​ដុះ​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន ២​ពាន់​ដើម នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក​

ពិធី​ដាំ​ដុះ​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន ២​ពាន់​ដើម នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់​អក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង ៖ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាល​ស្រុក​ជល​គី​រី​លោកនាយ លោក​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ជល និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជិត​៣០០​នាក់​។​

​កូនឈើ​ព្រៃ​លិច​ទឹក​៥​ប្រភេទ​ចំនួន​២​ពាន់​ដើម ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​អន្លង់​អ​ក និង​មន្ត្រីរាជការ​នាំគ្នា​ដាំ​ដុះ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សហគមន៍​អន្លង់ អ​ក ស្ថិតក្នុង​ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ដើម្បី​បង្កើន​នូវ​ជំរក​ត្រី​ពង​កូន​។

​លោក សោម ភិរុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​ថ្លែងថា ក្រោយពី​មានការ​កំណែទម្រង់​វិស័យ ជលផល ខេត្ត​កំពង់ឆ្នាំង​បាន​បង្កើត​សហគមន៍​នេសាទ បាន​ចំនួន​៦១​សហគមន៍ ដែល​បច្ចុប្បន្ន​កន្លែង​អភិរក្ស​ត្រី មេ​ពូជ​មាន​ចំនួន​៤០​កន្លែង និង​ព្រៃឈើ​លិច​ទឹក​គ្រប់គ្រង​ដោយ​សហគមន៍​មាន​១០​កន្លែង​។
​ពី​ឆ្នាំ​២០១៤​រហូតមកដល់​បច្ចុប្បន្ន ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​បាន​ចំនួន​៧​លើក នៅតាម​បណ្តា​សហគមន៍​នេសាទ លើ​ផ្ទៃដី​ទំហំ​សរុប​១២​ហិកតា និង​ប្រើប្រាស់​កូនឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​ចំនួន​៣​ម៉ឺន​ដើម​។ នៅ​ក្នុង​ទិសដៅ​បន្ត​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង មាន​គម្រោង​ដាំ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​សហគមន៍​នេសាទ​សំរឹទ្ធ​ជ័យ​ទំហំ​២ ហិកតា​ថែម​ទៀត​។​

​នៅក្នុង​ពិធី​នេះ​ដែរ​លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ប្រភពធនធាន ជលផល​របស់​យើង​កំពុង​មាន​និន្នាការ​ប្រឈម ទៅ​នឹង​ការបំផ្លិចបំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឥតឈប់ឈរ ដែល​បង្កឡើង​ដោយ​ជនល្មើស​នេសាទ​អនាធិបតេយ្យ​មួយចំនួន ធ្វើ​នេសាទ​ដោយ​ខុស​ច្បាប់​ដូចជា ការប្រើប្រាស់​ឧបករណ៍​ឆក់ របាំង​លូ​ស្បៃ​មុង របាំង​លប​លូ​សាច់​អួន បូម​បាច​ពង្រីក​បឹងបួ ដាក់​សម្រាស់ កាប់ឆ្ការ ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក ឈូស​ឆាយ​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ជាដើម​។ ទង្វើ​បែប​នេះ ធ្វើអោយ​ធនធាន​ជលផល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ស្ទើរតែ រៀងរាល់​ឆ្នាំ​គួរឱ្យ​បារម្ភ​។
​លោក​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សហគមន៍​នេសាទ រួម​គ្នា​បង្ការ និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ ដើម្បី​រួមចំណែក​ជួយ​ថែរក្សា​ការពារ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង ពិសេស​រួម​គ្នា​ទប់ស្កាត់​ការរំលោភ​បំពាន​យក​ព្រៃ​លិច ជួយ​ការពារ​កន្លែង​អភិរក្ស​ធនធាន​ជលផល​។​

​ដោយឡែក លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ថ្លែង​ទៅ​កាន់​អង្គពិធី​ថា ក្នុង​ពេល​នេះ យើង​រួម​គ្នា​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ដែន​គ្រប់គ្រង ដោយ​សហគមន៍​នេសាទ ដែល​បាន​បង្ហាញ​ឱ្យឃើញ​ពី​សក្ខីភាព នៃ​កិច្ច​ការពារ​ថែរក្សា​គ្រប់គ្រង​ធនធាន​ជលផល​ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​ប្រកបដោយ​និរន្តរភាព រក្សាបាន​នូវ​សក្តានុពល​ធម្មជាតិ​បំពេញបន្ថែម​នូវ​ព្រៃ​ដែល​រេច​រឹល ដាស់តឿន​ក្រើនរំលឹក​ដល់​ស្មារតី​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​គ្រប់រូប ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​ទង្វើ​នេសាទ​ខុសច្បាប់ ជាពិសេស​ការ​កាប់ឆ្ការ គាស់​រាន ឈូស​ឆាយ​ដុត​ព្រៃ​លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ និង​ការដាក់​សម្រាស់ ដែល​ជា​ប្រការ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ជលផល​។​

​លោក​អភិបាលរង​ខេត្ត​បាន សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចូលរួម​ជួយ​គាំទ្រ និង​សុំ​ចាត់បញ្ចូល​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​រំកិល និង​កម្ម​វី​ធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ដែល​ផ្តល់​មូលនិធិ​របស់​ឃុំ​ស្រុក និង​ជួយ​គ្នា​សហការ​ល្អ​ជាមួយ​សហគម​ន៍​នេសាទ ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល កម្ពុជា ពិសេស​ការ​កំណែទម្រង់​វិស័យ​ជលផល​ឱ្យមាន​ការរីកចម្រើន និង​គង់វង្ស​ជា​និរន្ត លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ ៕

 

2015_05_24d (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.