ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ណុប តារា បដិសេធ រឿងពលរដ្ឋចោទលោក ទៅសម្លុតគំរាមគំហែង រកបាញ់ប្រជាពលរដ្ឋ មិនមែនជាការពិតទេ!

លោក ណុប តារា បដិសេធ រឿងពលរដ្ឋចោទលោក ទៅសម្លុតគំរាមគំហែង រកបាញ់ប្រជាពលរដ្ឋ មិនមែនជាការពិតទេ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ណុប តារា បដិសេធ រឿងពលរដ្ឋចោទលោក ទៅសម្លុតគំរាមគំហែង រកបាញ់ប្រជាពលរដ្ឋ មិនមែនជាការពិតទេ!

កណ្តាល ៖ ក្រោយពីមានវិដេអូ របស់បុរសម្នាក់ឈ្មោះ នុត ម៉ៅ មុខរបរកម្មករ បូមទឹកឱ្យគ្រឿងចក្រ និងរណ្ដៅដីរបស់ក្រុមហ៊ុន «មហារដ្ឋាត្រេឌីង» បានលើកឡើងទាំងទឹកភ្នែកថា លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អាងអំណាចតួនាទី បុណ្យស័ក្ដិ ដឹកនាំកម្លាំង ចុះចាប់គ្រឿងចក្រ ដោយប្រើពាក្យសម្ដីតិៈដៀល ប្រមាថមាក់ងាយមកលើរូបគាត់ ដោយបានគំរាមបាញ់សម្លាប់ គំរាមវាយខ្នោះ និងចាប់រូបគាត់ញាត់ចូលឡាន ទាំងកម្រោលទៀតកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពាក់ព័ន្ធករណីខាងលើនេះ លោក ណុប តារា អភិបាលរងខេត្តកណ្តាលនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន អោយដឹងថា លោកមានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ រឿងអ្វីលោកត្រូវទៅសម្លុតគំរាមគំហែង រករឿង រកបាញ់ប្រជាពលរដ្ឋអញ្ចឹង រឿងនោះមិនមែនជាការពិតទេ។ លោកបន្តថា លោកចុះដោយសារមានការបញ្ជាពីឯកឧត្តមអភិបាលខេត្តត្រឹមត្រូវ មានលិខិតបញ្ជាបេសកកម្ម មានការចូលរួមពីអាជ្ញាធរ ទាំងថ្នាក់ឃុំ ស្រុក និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

លោក ណុប តារា បានបន្តប្រាប់ច្បាស់ៗថា រណ្ដៅដីរដ្ឋាដុះស្លែខាងលើនោះ ជារណ្ដៅដីអត់ច្បាប់ មានអាជ្ញាប័ណ្ណតែហួសសុពលភាពតាំងពីឆ្នាំ២០១៨ ដោយបានធ្វើសកម្មភាពកាយសឹងដល់រោងប្រែត នៅជាប់ផ្លូវ និងអត់ហ៊ុំព័ទ្ធការដ្ឋានទៀតផង ដែលជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់។

លោកអភិបាលរងខេត្តបន្តទៀតថា ក្រោយពីពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់បែបនេះ គណកម្មាធិការត្រូវតម្រូវឱ្យម្ចាស់រណ្ដៅដីត្រូវបិទ និងត្រូវស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវ និងត្រូវផាកពិន័យតាមអន្តរកាលត្រឹមត្រូវ។

លោក ណុប តារា បន្តថា ទាក់ទងនឹងការឃាត់គ្រឿងចក្រចំនួន៧គ្រឿងនោះ គឺលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលជាអ្នកបញ្ជាឲ្យសមត្ថកិច្ចឃាត់ ដោយសារលោកយល់ឃើញថា បើតាមការផាកពិន័យវាចូលរាប់លានដុល្លារឯណោះ ព្រោះច្រើនម៉ែត្រគូបណាស់ និងមានហានិភ័យខ្ពស់ដល់សុវត្ថិភាពប្រជាពលរដ្ឋព្រោះមានការលង់ទឹកកូនអ្នកភូមិស្លាប់ដោយគ្មានការអើពើ។

លោក ណុប តារា បន្តថា ទាក់ទងនឹងរណ្តៅអត់ច្បាប់ខាងលើខាងមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល អត់ដែលរាយការណ៍ អត់ធ្វើរបាយការណ៍ ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមលោកផ្ទាល់ នឹងធ្វើការជ្រាវជ្រៅឲ្យដល់ឬសគល់ក្នុងខេត្តកណ្ដាលទាំងអស់។ លោកបន្តថា យើងគិតមើល បើមន្ទីររ៉ែនិងថាមពល មានការចុះពិនិត្យត្រឹមត្រូវ មិនបណ្ដែតបណ្ដោយឲ្យកើតរឿងឡើងអញ្ចឹងទេ កន្លងមកធ្លាប់មានប្រជាពលរដ្ឋបានប្ដឹងដល់សម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធរឿងសាឡង់បូមខ្សាច់។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ៗថា ពាក់ព័ន្ធនឹងរណ្តៅដីខាងលើនេះ ត្រូវតែអនុវត្តច្បាប់ អត់មានការលើកលែងទៀតទេ ដោយសារការពឹងផ្អែកលើមន្ទីរជំនាញ តែខាងមន្ទីរមិនដែលចុះ មិនដែលរាយការណ៍ មិនដែលធ្វើរបាយការណ៍។ លោកបន្តថា ហេតុអ្វីបានជាមន្ទីរជំនាញបណ្ដែតបណ្ដោយឲ្យគេជីកកាយស្ទើរគ្រប់កន្លែងទាំងអស់ហើយអត់ច្បាប់ផង?។

ពាក់ព័ន្ធករណីចុះបង្ក្រាប រណ្តៅដីអត់ច្បាប់មួយចំនួនកន្លងមកដោយពុំមានប្រសិទ្ធភាព លោក ណុប តារា បានឲ្យដឹងដែរថា ព្រោះមិនបានសហការឲ្យបានស៊ីជម្រៅនោះទេ ជាមួយមន្ទីរជំនាញ ដូចវែកចក ហើយពួកគាត់អាងណាស់ អាងអ្នកធំនេះអ្នកធំនោះ។

ទាក់ទិនករណីខាងលើ លោក ណុប តារា អភិបាលរងខេត្តកណ្តាលបានធ្វើការសំនូមពរដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងសូមឲ្យច្បាប់ គឺច្បាប់អនុវត្តអ្វីដែលខុស អ្វីដែលត្រូវ និងសូមឲ្យអ្នកសារព័ត៌មានជួយធ្វើជាភ្នាក់ងារសម្រាប់លោកដើម្បីជួយគ្នា ពាក់ព័ន្ធការលួចបូមខ្សាច់ ការជីក កាប់គាស់ដីដែលអត់ច្បាប់ក្នុងមូលដ្ឋានខេត្តកណ្ដាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.