ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាជ្ញាធរខេត្តកណ្ដាល បើកប្រតិបត្តិការចុះបង្ក្រាប និងដកហូតគ្រឿងចក្រនៅរណ្ដៅដីមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ដែលផុតអាជ្ញាប័ណ្ណហើយលួចធ្វើអាជីវកម្ម

អាជ្ញាធរខេត្តកណ្ដាល បើកប្រតិបត្តិការចុះបង្ក្រាប និងដកហូតគ្រឿងចក្រនៅរណ្ដៅដីមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ដែលផុតអាជ្ញាប័ណ្ណហើយលួចធ្វើអាជីវកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងរបស់ឧកញ៉ា អ៊ុក រដ្ឋា ហៅឧកញ៉ាមហារដ្ឋា ស្ថិតនៅភូមិពុក ឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល។

មន្ដ្រីសាលាខេត្ត បានឲ្យដឹងថា ក្រុមការងារចម្រុះដែលមានកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ហោ លីណា ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលម្ចាស់ទីតាំង ឈ្មោះ អ៊ុក រដ្ឋា ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណ។

ក្រុមការងារបានរកឃើញថា ទីតាំងរណ្តៅដីកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម ហើយទីតាំងនេះមិនមានអាជ្ញាប័ណ្ណឡើយ។ ក្រុមការងារចម្រុះខេត្ត បានតម្រូវឲ្យការដ្ឋាននេះ ត្រូវផ្អាកអាជីវកម្ម និងប្រគល់ជូនមន្ទីររ៉ែ និងថាមពលខេត្ត ធ្វើតាមនីតិវិធី។ ក្នុងករណីម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាព ក្រុមការងារនឹងកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់ ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើការបង់សួយសារទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមក។

រណ្ដៅដីរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ជីកមានទំហ៊ុំ១៧ហិកតា ស្មើរនឹងជាង១លាន២សែនម៉ែត្រគូប។ ការបង់សួយសារនេះគឺ គិត២កាក់ក្នុងមួយម៉ែត្រគូប សម្រាប់អាជីវកម្មមានច្បាប់ តែបើគ្មានច្បាប់ រាល់តម្លៃទីផ្សារអាចម៌ដីដែលលក់បាននៅតំបន់ប្រព្រឹត្តិនោះ គឺត្រូវបង់១០០%ជូនរដ្ឋ ហើយថែមទាំងត្រូវពិន័យតាមវិធានការច្បាប់ទៀតផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.