ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ម៉ឹង ពន្លក ប្រកាសបញ្ចូលសមាជិកបក្សប្រជាជន​កម្ពុជាក្នុងឃុំកណ្តៀងរាយជាង ៣០០នាក់

លោក ម៉ឹង ពន្លក ប្រកាសបញ្ចូលសមាជិកបក្សប្រជាជន​កម្ពុជាក្នុងឃុំកណ្តៀងរាយជាង ៣០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ គុណតម្លៃនៃការដឹកនាំរបស់បក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿ​ជាក់ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំរបស់បក្សជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាឃុំកណ្ដៀងរាយ ស្រុកស្វាយ​ទាប ខេត្តស្វាយរៀង ​បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន​ ៣៣២នាក់​ទៀត។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តៀងរាយ បានប្រព្រឹត្ត​ទៅក្រោមអធិបតីភាពលោក មុឹង ពន្លក អនុប្រធានក្រុមការងារគណបក្ស​ចុះជួយស្រុក​ស្វាយ​ទាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកណ្ដៀងរាយ។

ក្នុងពិធីនោះ លោក ម៉ឹង ពន្លក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ចំពោះសមា​ជិក សមាជិកាថ្មី ដែលបានជឿជាក់លើការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជនកម្ពុជា។

ក្រៅតែពីការថ្លែងស្វាគមន៍ហើយនោះ លោក ម៉ឹង ពន្លក បានគូសរំលេចពីសមិទ្ធផលជា​ច្រើន ដែលកើតមានក្នុងសង្គមក្រោមការដឹកនាំរបស់ប្រជាជនកម្ពុជា រួមមានការប្រឹង​ប្រែងស្វែងរកសុខសន្តិភាព ហើយរក្សាបានសុខសន្តិភាព ជាមូលដ្ឋានគ្រឹះផ្តល់ការរស់នៅ ដ៏សុខសាន្តដល់ប្រជាពលរដ្ឋ និងការកសាងសង្គមជាតិឱ្យរីកចម្រើន។

លោក ម៉ឹង ពន្លក ក៏បានគូសរំលេចពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រប​ខណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តស្វាយរៀង មានដូចជាការលើកកម្ពស់គុណភាព​ផ្លូវជាតិលេខ១ ស្ពានហ្សឹបាសា និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ជា​ដើម។ លោក បានលើកឡើងថា សមិទ្ធផលទាំងអស់នេះ លេចចេញជារូប គឺដោយសារ តែមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា។

បន្ទាប់ពីសំណេះសំណាល លោក ម៉ឹង ពន្លក បានឧបត្ថម្ភជូនសមាជិកបក្សថ្មី​ក្នុង​ ១នាក់​ទទួលបានថវិកា ១០,០០០ រៀល អាវបក្សមួួយ និងមួកមួយផងដែរ។

បន្ទាប់ពីចប់ពិធីស្វាគមន៍សមាជិកបក្សថ្មីហើយនោះ លោក ម៉ឹង ពន្លក ក៏បានដឹកនាំក្រុម​ការងារ ចុះត្រួតពិនិត្យមើលទីតាំងមន្ទីរគណបក្សឃុំ ដើម្បីត្រៀមពង្រីកអគារគណបក្សឃុំ និងបានចុះពិនិត្យមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលក្រុមការងារធ្លាប់បានជួយ​កសាង​នាពេលកន្លងមក៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.