ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ព្រះរាជអំណោយដ៏ឧត្តុងឧត្តមជាអណ្តូងចំនួន១០របស់ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានដាក់សម្ពោធដាក់ប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារនៅខេត្តឧត្តរមានជ័យ

ព្រះរាជអំណោយដ៏ឧត្តុងឧត្តមជាអណ្តូងចំនួន១០របស់ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានដាក់សម្ពោធដាក់ប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារនៅខេត្តឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ជិន ប៊ុនធឿន នាយក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្រពាំងប្រាសាទ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១០ «អ្នកទទួលផលប្រមាណជាង៥០០គ្រួសារ» ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ហ្លួងម៉ែ ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមសរុបចំនួន៧៥នាក់ នៅក្នុងឃុំចំនួន៤ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះដែរ លោក អ៊ុយ សំអាត បានបាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកចំពោះបងប្អូនដែលអញ្ជើញចូលរួមនាពេលនេះ។ លោក អ៊ុយ សំអាត បានថ្លែងថា «អណ្តូងទឹកស្អាតចំនួន១០ ដែលបានសម្ភោធដាក់ប្រើប្រាស់នាពេលនេះ គឺជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលបានព្រះរាជប្រទានព្រះរាជូបត្ថម្ភតាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសាងសងអណ្តូងទឹកស្អាតជូនបងប្អូនឲ្យមានប្រភពទឹកស្អាត សម្រាប់ប្រើប្រាស់ដែលនៅផ្ទះបំផុត។

លោក អ៊ុយ សំអាត បានបន្ថែមទៀតថា អណ្តូងទឹកស្អាតនេះ គឺមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្ទីរធនធានទឹកខេត្ត ហើយអណ្តូងទឹកស្អាតនេះបងប្អូនអាចយកទៅប្រើប្រាស់ដូចជា ងូតទឹក បោកខោអាវ និងដាំស្លរ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបើបងប្អូនយកទៅបរិភោគគឺត្រូវដាំឲ្យពុះមុននឹងបរិភោគ។

ជាមួយគ្នានេះដែរ លោក អ៊ុយ សំអាត បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាំងអស់ សូមមេត្តាប្រើប្រាស់ទឹកដោយសម្សំសំចៃ និងជួយថែរក្សា សូមដាំដំណាំជុំវិញអណ្តូង ដើម្បីឲ្យអណ្តូងទឹកស្អាតនេះ ប្រើប្រាស់ឲ្យបានយូរអង្វែង។ លោក អ៊ុយ សំអាត បានបញ្ជាក់ទៀតថា ទោះបីជាអណ្តូងនេះបរិវេណផ្ទះ ប្រជាពលរដ្ឋណាមួយក៏ដោយ ប៉ុន្តែអណ្តូងទឹកស្អាតគឺជាអណ្តូងសហគមន៍ ដែលឲ្យបងប្អូនប្រើប្រាស់បានទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ពីធីសម្ភោធដាក់ឲ្យប្រើប្រាស់អណ្តូងស្អាតរួចមក លោក អ៊ុយ សំអាត បានអញ្ជើញ ធ្វើដំណើរទៅពិនិត្យអណ្តូងទឹកស្អាតទាំង១០កន្លែងផងដែរ។ ដោយមើលឃើញជីវភាពលំបាករបស់ប្រជាពលរដ្ឋ មួយគ្រួសាររស់នៅក្នុងខ្ទមនៅជិតអណ្តូងទឹកស្អាតមួយកន្លែង លោក អ៊ុយ សំអាត បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងថវិកាមួយចំនួន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.