ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តកណ្ដាល ព្រមានស្មៀនទាំងអស់នៅក្រុងតាខ្មៅ ត្រូវបម្រើរាស្ត្រឲ្យបានល្អ កុំប្រព្រឹត្តល្មើសច្បាប់ ប្រយ័ត្នជាប់ពន្ធនាគារដូចស្មៀនសង្កាត់តាខ្មៅ

អភិបាលខេត្តកណ្ដាល ព្រមានស្មៀនទាំងអស់នៅក្រុងតាខ្មៅ ត្រូវបម្រើរាស្ត្រឲ្យបានល្អ កុំប្រព្រឹត្តល្មើសច្បាប់ ប្រយ័ត្នជាប់ពន្ធនាគារដូចស្មៀនសង្កាត់តាខ្មៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានស្មៀនទាំងអស់នៅក្រុងតាខ្មៅ ត្រូវដាក់ចិត្ត ដាក់កាយ ដាក់បេះដូងស្មោះបម្រើប្រជាពលរដ្ឋឲ្យបានល្អ កុំមុខមិនមើល ខ្នងមិនបែដាក់ពលរដ្ឋ កុំធ្វើឲ្យ ពួកគាត់អាក់អន់ស្រពន់ចិត្ត កុំធ្វើឲ្យពួកគាត់ឃ្នើសចិត្ត ខឹងចិត្ត កុំកេះកៀររកលុយរកកាក់ពីពួកគាត់ តែត្រូវបម្រើរាស្ត្រឲ្យបានល្អជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ សំដីពិរោះ អាកប្បកិរិយាល្អដាក់ពួកគាត់ កុំប្រព្រឹត្តល្មើសច្បាប់ដូចស្មៀនសង្កាត់តាខ្មៅ ឲ្យតែខុសច្បាប់ដឹងថាជាប់ពន្ធនាគារមិនខានឡើយ ដូចករណីស្មៀនសង្កាត់តាខ្មៅនោះឥលូវនៅក្នុងពន្ធនាគារនៅឡើយទេ ករណីកិបកេងលុយពីពលរដ្ឋក្រីក្រអំឡុងពេលកូវីដ១៩រាតត្បាត។

លោកអភិបាលខេត្តបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ នៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះ ជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់សង្កាត់កោះអន្លង់ចិន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ ដែលត្រូវបានសម្ពោធនៅពេលនេះ ក្នុងនោះ ១ខ្សែនៅភូមិស្វាយពងអង្ក្រង ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងខ្សែទៀតនៅភូមិកណ្តាលកោះ មានប្រវែង ២៣៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.