ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ នៅក្រុងសៀមរាប ត្រូវក្រពើខាំស្លាប់

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ នៅក្រុងសៀមរាប ត្រូវក្រពើខាំស្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មានករណីក្រពើខាំម្ចាស់កសិដ្ឋានម្នាក់ បណ្តាលឲ្យស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៥៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលបណ្តាញ   ទទួលបាន, ជនរងគ្រោះ ឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧១ឆ្នាំ អាសយដ្ឋាន ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍ បានឲ្យដឹងទៀតថា មូលហេតុ បណ្តាលមកពីជនរងគ្រោះបានឡើងលើអាងចិញ្ចឹមក្រពើរបស់គាត់ និងបានឃើញមេក្រពើពងក្នុងសំបុករួច ហើយគាត់ក៏បានយកខ្សែទៅទាក់មេក្រពើដែលពងរួចតែម្នាក់ឯង អូសចេញពីសំបុកពង ពេលនោះខ្សែដែលទាក់ក្រពើបានរបូតចេញ ធ្វើឱ្យគាត់បានផ្ងាក្រោយធ្លាក់ចូលទៅក្នុងអាងក្រពើធំ ដែលមានក្រពើចំនួន៩០ មានអាយុ១០ ទៅ១២ឆ្នាំ។ ក្រពើក៏ខាំគាត់តែម្តង។ ពេលនោះគាត់បានស្រែកឱ្យគេជួយដែរ ហើយបានលឺដល់ផ្ទះអ្នកនៅជិតអាងក្រពើ។

បើតាមរបាយការណ៍ដដែល ពេលនោះអ្នកជិតខាងបានរត់ទៅប្រាប់ក្រុមគ្រួសារ ដើម្បីជួយជនរងគ្រោះ។ ក្នុងរយៈពេលនោះក្រពើបានខាំជនរងគ្រោះជាច្រើនកន្លែង មានខាំភ្លៅ ខាំពោះរយៀសអស់ ខាំបំពង់ក និងខាំដៃដាច់ត្រឹមកែងដៃ១ចំហៀង បណ្តាលឲ្យស្លាប់នៅពេលដែលគ្រួសារបងប្អូន លើកគាត់ដាក់លើអាងក្រពើ គាត់ទទូលមរណភាព។

សូមបញ្ជាក់ថា លោក លួន ណាំ ដែលជាជនរងគ្រោះ បានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ១៩៨៥។ បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីកសិកដ្ឋាន ៤៣៥០ម៉ែត្រក្រឡា មាន២១អាង ក្រពើសរុប ៣៥២៤ក្បាល (មេ ៩០៧ក្បាល ឈ្មោល ២១២ ក្បាល ជំទង់ ២៤០៥ក្បាល)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.