ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

លោក​ឧកញ៉ា សុខ ប៊ុន ពុំ​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ឡើយ​

លោក​ឧកញ៉ា សុខ ប៊ុន ពុំ​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គម្រោង​អភិវឌ្ឍន៍​ប្រឡាយទឹក  សម្រាប់​ប្រជាពលរដ្ឋ​ធ្វើស្រែ​នោះ គឺ​ស្ថិតនៅ​ដដែល​ពុំ​មាន​ការផ្អាក ឬ​ពង្វាង ការជីក​ប្រឡាយ​ទឹក​នេះ ដោយ​មាន​ការភ័ន្តច្រឡំ​ពី​មជ្ឈដ្ឋាន​មួយចំនួន​បាន​ធ្វើ​ការចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិត​បង្កើត​ឱ្យមាន​ភាព​អសកម្ម ។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​ពេល​ថ្មីៗ​នេះ បានឱ្យដឹងថា ការអភិវឌ្ឍន៍​ប្រឡាយ​មេ​មួយ​ខ្សែ​ដែល​យក​ទឹក​ពី​ទំនប់​អាងទឹក ២០ ឧសភា គឺ​ពុំ​មាន​ការកែប្រែ​គម្រោង​មួយ​នេះ ទេ ហើយ​អ្នកភូមិ​ក្នុង​ឃុំ​ស្វាយជ្រុំ និង​ទទួលបាន​ទឹក​ធ្វើ​ស្រែ​ប្រាំ ព្រោះ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេ​នេះ ពុំ​ត្រូវបាន បញ្ឈប់​សកម្មភាព​នោះ​ទេ ។​

​សេចក្តីរាយការណ៍​ដដែល​បានឱ្យដឹង​ទៀត​ថា មាន​ការចោទប្រកាន់​ថា លោក​ឧកញ៉ា សុខ ប៊ុន ជា​អ្នក​រារាំង នូវ​ការស្ថាបនា​ប្រឡាយ​មេនេះ ដើម្បី​ទិញ​ដី​ពី​អ្នក​ភូមិ​ក្នុង​តម្លៃ​ថោក ។ តែ​តាម​ការពិត​នោះ​ប្រឡាយ​នេះ ត្រូវបាន លោក​ឧកញ៉ា សុខ ប៊ុន នេះ​គាំទ្រ​ដល់​គម្រោង​នេះ​មួយរយ​ភាគរយ ព្រោះ​លោក​ឧកញ៉ា មាន​ផ្ទៃដី​ស្រែប្រាំង​រហូត​ទៅ ដល់ ៤០​ហិកតា ។​

​សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ប្រសិន​បើ​លោក​ឧកញ៉ា សុខ ប៊ុន ឃុបឃិត​ជាមួយ​អាជ្ញាធរ ភូមិ​ឃុំ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ប្រឡាយ​មេ​ប្រវែង ២​គីឡូម៉ែត្រ​មែន​នោះ ពិតជា​ដី​ស្រែប្រាំង ៤០​ហិកតា របស់​លោក​ឧកញ៉ា​ប្រាកដជា​ពុំ​មាន​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៤​ភូមិ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ក្នុង​ស្រុក​រលាប្អៀរ​មិន​ខាន ។​

​សេចក្តីរាយការណ៍​បាន​បន្ថែមទៀតថា ប្រសិន​បើ​លោក​ឧកញ៉ា សុខ ប៊ុន មាន​ចេតនា​រារាំង​មែន​នោះ រូប លោក គឺជា​អ្នក​ដែល​ខាតបង់​យ៉ាង​ធ្ងន់ធ្លរ​បំផុត ព្រោះ​លោក​មាន​ដីស្រែ​ច្រើនជាង​ប្រជាពលរដ្ឋ​នោក្នុង​ឃុំ​ស្វាយជ្រុំ ។ ជាទូទៅ​គ្មាន​អ្នកណា​មួយ​សុខចិត្ត​បំផ្លាញ​ផលប្រយោជន៍​ខ្លួនឯង​ហើយ​ទៅ​រារាំង​អ្នក​ដទៃ​នោះ​ទេ ហើយ​ការរារាំង​ការ អភិវឌ្ឍន៍​ប្រឡាយ​មេ​នេះ មិនមែន​ខាត​តែ​ផលប្រយោជន៍​បុគ្គល​នោះទេ គឺ​ខាតបង់​នូវ​ផលប្រយោជន៍​រួម​របស់​ប្រជា ពលរដ្ឋ​ផងដែរ ។ ដូច្នេះ​ទង្វើ​នេះ​លោក​ឧកញ៉ា សុខ ប៊ុន ពុំ​អាច​ធ្វើទៅបាន​ដូច​ពាក្យ​ចោទប្រកាន់​ពី​មជ្ឈដ្ឋាន​មួយចំនួន ដែល​បាន​កំពុង​តែ​បំពាន​ទៅលើ​សិទ្ធិ​ទូទៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ប៉ះពាល់​ទៅដល់​កិត្តិយស​រូបលោក​ជា​ឧកញ៉ា ដែល​ទទួលបាន​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ផងដែរ ៕

 

2015_05_24a (3) 2015_05_24a (1) 2015_05_24a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.