ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ក្រុមការងារ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​ស្រុក​ជល​គី​រី​

ក្រុមការងារ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​ស្រុក​ជល​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង ៖ ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​សំណើ​របស់​អាជ្ញាធរ​ដែន​ដី​ដោយ​មាន​ការយកចិត្ត​ទុក ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យស្រប​តាម​ច្បាប់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ចាត់​ក្រុមចម្រុះ​មួយក្រុម​ដឹកនាំ​ដោយ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រួម​ដំណើរ​ដោយ​លោក អ៊ឹង លាង​ហ៊ួ​រ សមា​ជីក​ក្រុមប្រឹក្សា​ខេត្ត លោក សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង តំណាង​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី និង​មាន​ការចូលរួម​ពី​ប្រជា​ពល​ដ្ឋ​ដែល​បាន​សំណើ​លោក​អភិ​បាល​ជួយ​ដោះស្រាយ ។​

​ជាក់ស្តែង​លោក ងិន ហ៊ុន តំណាង​ឱ្យ​លោក​ប្រធាន​ក្រុម​ការងារ​បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា គោលបំណង​សំខាន់​របស់​ក្រុមការងារ និង​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​នៅ​ដី​តំបន់ ២ និង​តំបន់​៣ ដែល​ពាក់ព័ន្ធ​នឹង​ការ ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​សុំ​ភ្ជួរ និង​ពង្រាបដី​ដើម្បី​ធ្វើ​ការងារ​បង្កបង្កើនផល​ឱ្យបាន​មុន​រដូវ​ទឹក​ឡើង​ហើយ​ក្រុមការងារ និង​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅតាម​តំបន់​នី​មួយៗ​ដើម្បី​យក​លទ្ធផល​បាន​ពិនិត្យ​ថ្ងៃនេះ​រាយការណ៍​ជូន​ឯកឧត្តម អភិបាលខេត្ត​ពិនិត្យ និង​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា​ស្របតាម​ច្បាប់ និង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទទួលយក​បាន​ទាំងអស់​គ្នា ។​

​នៅ​ពេល​ពិនិត្យ​ជាក់ស្តែង និង​ការសាកសួរ​ព័ត៌មាន​ពី​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​នៅ​តំបន់​នោះ គឺជា​ដី​វាលស្រែ​មាន​គល់​ជញ្ជ្រាំង​ពិតប្រាកដ​មែន ហើយ​គាត់​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ មិន​មាន​ព្រៃ លិច​ទឹក​នោះទេ មានតែ​ដើម​ត្រែង និង​បន្លា​យួន​តែប៉ុណ្ណោះ ។ បន្ទាប់មក​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​នៅ​ចំណុច​មួយ ចំនួន​ដូចជា ត្រាក់ទ័រ ឱ្យ​ភ្ជួរ​បាន ប៉ុន្តែ​ហាម​ភ្ជាប់​ប៉ែល​រុញ ពង្រា​ប​, ហាម​ឈូស​លុបថ្លុក​ត្រពាំង​បឹង​ធម្មជាតិ​ប្រឡាយ ដែល​មាន​ជាប់​នឹង​ស្រែ ហាម​កាប់​រាន​ព្រៃ​លិច​ទឹក​នៅ​ជាប់​នឹង​ព្រំ​ក្បាលដី ។​

​ក្រោយពី​បាន​ចុះ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ជាមួយ​ក្រុមចម្រុះ​រួចមក លោក ងិន ហ៊ុន តំណាងឱ្យ លោក​ប្រធាន​ក្រុម​ការងារ​បាន​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផ្អាក​ការ​ភ្ជួរ និង​ឈូស​ពង្រាបដី​ស្រែ​មួយរយៈ​ពេល សិន និង​សំណូមពរ​ឱ្យ​លោក យិន សា​វ៉េ​ន អភិបាល​ស្រុក​ជល​គី​រី ធ្វើសំណើ​ស្នើសុំ​ដាក់ជូន ឯកឧត្តម អភិបាលខេត្ត ពិនិត្យ និង​សំរេច​ជាមុនសិន ហើយ​ពេល​មាន​ការសម្រេច​ពី ឯកឧត្តម អភិបាលខេត្ត ត្រូវ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា​ដើម្បី​គាត់​ធ្វើ​ការងារ​ភ្ជួរ​រាស់​ឱ្យបាន​មុន​ពេល​ទឹក​ឡើង​មកដល់ ។​

​លោក​ក៏​បាន​សំណូមពរ​ដល់​លោក​អភិបាលស្រុក​បន្ថែមទៀត​ថា ជៀសវាង​ក្រុមការងារ​ចុះ​ពិនិត្យ​រួចហើយ អាជ្ញាធរ​ធ្វើ​ឱ្យ​មាន​ការ​យឺតយូរ​នាំឱ្យ​មាន​ការ​ថ្នាំ​ថ្នាក់​ពី​ប្រជាពលរដ្ឋ ព្រោះ​នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​សំណូមពរ ភ្ជួរ​ពង្រាបដី​ទាំងនេះ ទុក​សម្រាប់​ធ្វើស្រែ​អាស្រ័យ​ផល​នៅពេល​រដូវ​ទឹក​ស្រប​វិញ ក៏​បាន​ដែរ​ឱ្យតែ​អាជ្ញាធរខេត្ត អនុញ្ញាត ។​

​ក្នុងឱកាស​នោះ​ដែរ លោក ងិន ហ៊ុន បាន​ស្នើសុំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើយ៉ាងណា ត្រូវ​ចូលរួម​គោរព​តាម​ច្បាប់ ព្រោះថា ឯកឧត្តម អភិបាលខេត្ត​លោក​នឹង​ដោះស្រាយ​ជូន​បងប្អូន​ឱ្យទាន់​ពេលវេលា ៕

 

20150523a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.