ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អាជ្ញាធរ​ចុះ​ពិនិត្យ​ជញ្ជីង​ថ្លឹង​ពោត និង​ដំឡូង​មី​នៅតាម​ស្តង់​នីមួយៗ​

អាជ្ញាធរ​ចុះ​ពិនិត្យ​ជញ្ជីង​ថ្លឹង​ពោត និង​ដំឡូង​មី​នៅតាម​ស្តង់​នីមួយៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ការចុះ​ត្រួតពិនិត្យ​នេះ បាន​ធ្វើការ​ឡើង កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា កន្លងទៅនេះ ដឹកនាំ​ដោយ​លោក ទឹង សុ​មិត្ត អគ្គនាយករង​មជ្ឈមណ្ឌល មាត្រា​សាស្ត្រ​ជាតិ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​អមដំណើរ​ដោយ លោក អុក ទូច ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ។​

​លោក ទឹង សុ​មិត្ត បានឱ្យដឹងថា ក្រោយពី​ទទួល​របាយការណ៍​ថា នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ជញ្ជីង​ថ្លឹង​មិន ប្រក្រតី ហើយ​ស្របពេល​ដែល​ប្រជាពលរដ្ឋ​បាន​សំណូមពរ នៅក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ថា មាន​ជញ្ជីង​ថឹ​ងក​សិផល​នៅ​តាម​ស្តង់​ដំឡូង​មី​មួយចំនួន​ក្នុង​ខេត្ត​មិន​ត្រឹមត្រូវ ទើប​ខាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​មួយចំនួន​ធ្វើ​យុទ្ធនាការ​ចុះ​ពិនិត្យ​ជញ្ជីង​ថ្លឹង​ពោត ដំឡូង​មី នៅ​តាម​ស្តង់​រយៈពេល ៧​ថ្ងៃ ។​

​លោក​បាន​បន្តថា នៅពេល​មន្ត្រី​ជំនាញ​ជាច្រើន​របស់​លោក​បាន​ស​ហ​ការ​ជាមួយ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ប៉ៃលិន ចុះ​ធ្វើ​យុទ្ធនាការ​ពិនិត្យ​ជញ្ជីង ដែល​ដាក់​នៅ​តាម​ស្តង់​ទាំងអស់​នៅក្នុង​ខេត្ត រយៈពេល​៧​ថ្ងៃនេះ ក្នុង​គោលបំណង​កំណត់​គីឡូ​ឱ្យបាន​ត្រឹមត្រូវ​ជាក់លាក់ ជៀសវាង​កុំឱ្យ​មាន​ភាពមិនប្រក្រតី​កើតឡើង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត ។​

​លោក​បាន​បញ្ជាក់ទៀតថា ក្រុម​ការ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ជញ្ជីង​នៅ​ក្នុង​ស្តង់​របស់​ក្រុមហ៊ុន ស៊ី ភី ខេ​ម​បូឌា​ចំកាត់ ដែល​ស្ថិតនៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​ក្នុង​ការចុះ​ត្រួត ពិនិត្យ​ជាក់ស្តែង​តាម​បច្ចេកទេស​នេះដែរ រកឃើញថា ជញ្ជីង​នេះ​ពិតជា​ត្រឹមត្រូវ មិន​មាន​ភាពលំអៀង​អ្វី​នោះទេ ហើយ​ខាង​លោក​ក៏​បាន​ចង​ខ្សែលួស​នៅលើ​កូន​ជញ្ជីង ដើម្បី​ចំណាំ​ឱ្យ​ច្បាស់លាស់​ផងដែរ ។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​លួច​កាត់ ខ្សែលួស​ដែល​មន្ត្រី​ជំនាញ​បាន​ចង​នេះ ដោយ​មិន​បាន​ស្នើសុំ​ទៅ​មន្ទីរ ឬ​ក្រសួង​ក្រុមហ៊ុន ត្រូវ​ទទួលពិន័យ​តាម​ច្បាប់​ជា ធរមាន ។​

​ចំណែក​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ​ជញ្ជីង​របស់​ឈ្មួញ​នៅតែ​ស៊ី​ដដែល ព្រោះ​អី ពេល​ខាង​ក្រសួង​ចុះមក​ពួក​គេ​រៀបចំ​ឱ្យ​ដើរ​ត្រឹមត្រូវ លុះ​ចេញទៅ​បាត់​ពួកគេ​នឹង​រៀបចំ​ប្តូរ​ជញ្ជឹង​ផ្សេង​មក​ប្រើ​វិញ ។ ពួកគាត់​សំណូមពរ​ឱ្យ​ខាង​មន្ទីរ​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឱ្យបាន​ញឹកញាប់ និង​មិន​ត្រូវ​ប្រាប់​ម្ចាស់​ស្តង់​ឱ្យបាន​ដឹង​មុន​នោះ ឡើយ ដើម្បី​កុំឱ្យ​ពួកគេ​មាន​ឱកាស​ប្តូរ​ជញ្ជីង​ពី​មិន​ត្រឹមត្រូវ​មក​ជា​ប្រក្រតី​វិញ ៕

 

20150523b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.