ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

កំលាំង​ឧទ្យានុ​រ​ក្ស​ដេញចាប់​បាន​រថយន្ត​កា​ម​រី​មួយគ្រឿង​ដឹក​ឈើប្រណិត​ជាច្រើន​ដុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ កំលាំង​ឧទ្យានុ​រក្ស​ដេញចាប់ រថយន្ត​កាមរី​មួយ​គ្រឿង​ដឹក​ឈើប្រណិត​ជាច្រើន​ដុំ​ ​ធ្វើ​ការដេញ​តាម​ចាប់​យ៉ាង​ប្រផាប់​ប្រភីង​ទើប​ចាប់​បាន​រថយន្ត​និង​ឈើ​ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ នៅវេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧​នៅ​ភូមិ​កំពុង​ទូក​,​ឃុំ​មាន​ជ័យ​,​ស្រុក​សំឡូត​,​ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​មន្ត្រី​ឧទ្យានុ​រ​ក្ស​លោកចាន់​សុជាតិ​បានឲ្យដឹងថា​ក្រោយ​ពី​បាន​ទទួល​ពត៏មាន​ថា​៖​មាន​រថយន្ត​បំរុង​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​កំលាំង​លោក​ក៍​បាន​ត្រៀម​តាម​គោលដៅ​ក្នុង​គោលបំណង​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​នោះ​ហើយ តែ​រថយន្ត​ខាងលើ​នោះ​មិន​ឈប់​ទេ បាន​បន្ថែម​ល្បឿន​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន កំលាំង​យើង​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់ នៅខាងមុខ ស្រាប់តែ​រថយន្ត​នោះ ត្រឡប់​ថយ​ក្រោយ​វិញ ដោយ​ឆ្ពោះ​ភូមិ​កំពុងទូក ឃុំ​មាន​ជ័យ​,​ស្រុក​សំឡូត​,​ខេត្ត​បាត់ដំបង ហើយ​ក៏​ត្រូវ​ក៉លាំង​យើង​ស្ទាក់​ចាប់បាន​នៅ​ទីនោះ​តែម្តង​ដោយ​អ្នកបើកបរ​រត់គេចខ្លួន​ចូល​ព្រៃ​
​បាត់​។​

​មន្ត្រី​ឧទ្យានុ​រ​ក្ស​បន្តទៀត​ថា​រថយន្ត​ដែលចាប់បាន​ម៉ាក កាមរី ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A 4389 និង​ឈើ​ចំរុះ​មាន​មុខធំៗ​ចំនួន​១៤​សន្លឹក​។​

​បច្ចុប្បន្ន វត្ថុតាង​ទាំងអស់​ត្រូវ​កំលាំង​យក​រក្សាទុក​នៅ​ស្នក់​ការ​MJP ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

img20170913r2 (1) img20170913r2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.