នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះនៅ
សាលាឃុំមនោរម្យ ស្រុកថ្ពង
ខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 មានចំនួន០៤ឃុំមាន÷
1:ឃុំមនោរម្យ
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,២២៥ គ.ម ទទឹងខ្នង៦ម កម្រាស់១៥០មម ចាក់បំពេញស្មាផ្លូវសងខាងប្រវែង ០,២ម និងស្លាកសញ្ញាគម្រោង ១កន្លែង។
ការថែទាំ
ធានាឱ្យផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន១៧២,៦០៣,៤០០ រៀល (មួយរយចិតសិបពីរលានប្រាំមួយរយបីពាន់បួនរយរៀលគត់) ។
2: ឃុំវាលពន់
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,២៣៣គ.ម ទទឹងខ្នង៦ម កម្រាស់ ១៥០មម ចាក់បំពេញស្មាផ្លូវសងខាង ០.៣ម និងស្លាកសញ្ញាគម្រោង ០១កន្លែង ។
ការថែទាំ
ធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន១៧៧,៤៩១,១០០ រៀល (មួយរយចិតសិបប្រាំពីរលានបួនរយកៅសិបមួយពាន់មួយរយរៀលគត់) ។
3:ឃុំទ័ពមាន
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,១១៣ គ.ម ទទឹងខ្នង ៦ម កម្រាស់ ១៥០មម និងស្លាកសញ្ញាគម្រោង ០១កន្លែង។
ការថែទាំ
ធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន៩០,២៩៤,៨០០ រៀល (កៅសិបលានពីររយកៅសិបបួនពាន់ប្រាំបីរយរៀលគត់) ។
4:ឃុំយាអង្គ
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,១៩៨គ.ម ទទឹងខ្នង ៦ម កម្រាស់ ១៥០មម ចាក់បំពេញស្មាផ្លូវសងខាង ០.២ម និងស្លាកសញ្ញាគម្រោង ១កន្លែង។
ការថែទាំ
ធានាឱ្យស្ថានភាពផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន១៥៧,៣៨៥,៧០០ រៀល (មួយរយហាសិបប្រាំពីរលានបីរយប៉ែតសិបប្រាំពាន់ប្រាំពីររយរៀលគត់)។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុន។
1=ឃុំមនោរម្យ
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៤ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ស្រីនាងរឹងមុាំ)អ្នកដេញថ្លៃឈ្មោះ ហុឹងម៉េងបានដាក់ដេញក្នុងតម្លៃ ១១៤.៧៥០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់
ផ្លូវបេតុងអាមេ។
2= ឃុំវាលពន់
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៤ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(ម៉នសុខលាប)អ្នកដេញថ្លៃឈ្មោះ ម៉នសុខលាបបានដាក់ដេញក្នុងតម្លៃ១២៥.៨២០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់ផ្លូវបេតុងអាមេ។
3= ឃុំទ័ពមាន
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៣ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(ពេជ្រចាន់រតនៈ)អ្នកដេញថ្លៃឈ្មោះ វ៉ាន់សុខចាន់បានដាក់ដេញក្នុងតម្លៃ៥៩.៦០០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់ផ្លូវបេតុងអាមេ។
4= ឃុំយាអង្គ
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៤ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(ពេជ្រច័ន្ទរតនៈ)អ្នកដេញថ្លៃឈ្មោះ វ៉ាន់សុខចាន់បានដាក់ដេញក្នុងតម្លៃ១៥០.៣០០០.០០០.៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់ផ្លូវបេតុងអាមេ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំទាំង៤នេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថាមានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!




