ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ២​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ២​ខែ គឺ​ខែ​កក្កដា -​ខែ​សីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ខេត្ត​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​ស្ថិត ក្រោម អធិបតីភាព លោកឧ​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី សំណាក់  លោក លោកស្រី​សមាជិក​ក្រុមការងារ ថ្នាក់ជាតិ ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក​ផង​ដែរ​។​

​នៅក្នុង​កិច្ចប្រជុំ លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​របាយការណ៍​អោយដឹងថា​៖ ក្នុង​រយៈពេល ២​ខែ​គឺ​ខែកក្កដា និង​ខែកញ្ញា ឆ្នាំ​២០១៧​នេះ ការរៀបចំ​វេទិកាសាធារណៈ​របស់​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ក្រុង ស្រុក ទាំង​៨​របស់​ខេត្ត​កំពត ដើម្បី​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅក្នុង ឃុំ សង្កាត់​មាន​ចំនួន​សរុប ២២​លើក ស្មើ​២១​ឃុំ សង្កាត់​។  ក្នុង​នោះ​ការ​ការចូលរួម​ពី​ក្រុមការងារ​មាន​ចំនួន ៥១១​នាក់ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៣២៥០​នាក់ ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ​ចំនួន​១១៦​ករណី​(​រឿង​ថ្មី​៩៣​ករណី និង​ប្រភេទ​រឿង​ចាស់​២២​ករណី​)​។  ចំពោះ​បញ្ហា​ការដោះស្រាយ​បាន​ចំនួន​៦៦​ករណី (​រឿង​ថ្មី​៦១​ករណី និង​រឿង​ចាស់​០៥​ករណី​)​។​ហើយ កំពុង​បាន​ដោះស្រាយ​មាន​ចំនួន​៤៧​ករណី​(​រឿង​ថ្មី​៤០​ករណី និង​រឿង​ចាស់​០៧​ករណី​) និង​នៅ​មាន​សេសសល់​មិនទាន់​ដោះស្រាយបាន មាន​ចំនួន​០៣​ករណី​(​រឿង​ថ្មី​០២​ករណី​និង​រឿង​ចាស់​០១​ករណី​)​។​

​ក្នុងឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ នេះ​ដោយ សំដែង​ការកោតសរសើរ​ចំពោះ​សមាជិក​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​កំពត កន្លង​មក​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​បាន​ចាត់ទុក វេទិកា​សាធារណៈ​ថ្នាក់ជាតិ​ដែល​ក្រុមការងារ បាន​អនុវត្ត​កន្លងមកនេះ គឺ​នៅតែ​បន្ត​មាន​សារៈសំខាន់​ដដែល​។  ព្រោះ​ថា​វេទិកា​សា​ធាណៈ​នេះ​គឺជា​ឧបករណ៍​ក្នុង​ការចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​។
​ដូច្នេះ​មន្ត្រី​ក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ជម្រុញ​ចុះ​ធ្វើ​វេទិកា​សាធារណៈ​នេះ​អោយបាន​ខ្លាំងក្លា​បន្ថែមទៀត​។  ក្នុង​គោលបំណង ដើម្បី​ស្វែងយល់ ពី​សុខទុក្ខ​លំបាក ក្ដីកង្វល់ បញ្ហា​ការ​ប្រឈម​និង​សំណូមពរ​នានា ព្រមទាំង​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ សំដៅ​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឈាន​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ៕
​ណា​រិទ្ធ​

 

img20170912re (3) img20170912re (4) img20170912re (1) img20170912re (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.