ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ឯកឧត្តម សួន បវរ អភិបាល​ខត្ត បាន​អញ្ជើញ ចូលរួម កាន់​វេន​បិណ្ឌ​៦ នៅ​វត្ត​ធ​ម​បាល​គិរី កង​វ៉ា មាន​បច្ច័យ​៦​លាន​រៀល ស៊ីម៉ង់​១០​តោន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម សួន បវរ អភិបាល នៃ​គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ លោកជំទាវ សុង ផល្លី​ន ភរិយា​ឯកឧត្តម សួន បវរ អភិបាលខេត្ត លោក​យឹម​យឿន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​សាលាខេត្ត​និង​លោកស្រី​ជា​ច្រើន​នាក់​ទៀត បាន​ស្រុះស្រួល​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន​ធ្វើ​បុណ្យកាន់បិណ្ឌ​វេន​ទី​៦​នៅក្នុង​វត្ត​ធ​ម​បាល​គិរី​កង​វ៉ា ស្ថិតក្នុង​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​នាំយក​បច្ច័យ​៦​លាន​រៀល​និង​ស៊ីម៉ង់​១០​តោន ដើម្បី​យក​ទៅ​កសាង​ក្នុង​វត្ត​នេះ​បន្ត​ក្នុង​នោះ​ក៏​មាន​អង្ករ​២០០​គីឡូក្រាម ភេ​ជ្ជៈ ទេយ្យទាន និង​បរិក្ខា​ជាច្រើន​ទៀត​ ដើម្បី​ថ្វាយ​ទាន​ចំពោះ​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ធ​ម​បាល​គិរី​កង​វ៉ា​នេះ ដើម្បី​ធ្វើការ​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន ជិ​តា​និង​ញាតិ​ទាំងឡាយ​ក្នុង​វត្ត​សង្សា​ផងដែរ ។​

​លោក​អាចារ្យ ប្រាក់ សុ​ភ័ត​បាន​មានប្រសាសន៍​ថា​ភ្ជុំបិណ្ឌ​គឺជា​បុណ្យ​ធំ​ជាងគេ​ក្នុង​ចំណោម​បុណ្យ​ធំៗ​ជា​ប្រពៃណី​ខ្មែរ​ច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​បាន​គោរពបូជា​ឥតខ្ចោះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គេ​ចាប់ផ្តើម​ធ្វើ​វេន​បុណ្យ​ទី​១​នៅ​ថ្ងៃ​ទី ៦​ខែ​កញ្ញា​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២០​ខែ កញ្ញា ឆ្នាំ​២០១៧ ជា​ថ្ងៃ​បិណ្ឌ​ធំ​បញ្ចប់​កម្មវិធី​ភ្ជុំបិណ្ឌ​នេះ​តែម្តង ។​

​លោក​អាចារ្យ ប្រាក់ សុ​ភ័ត បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ភ្ជុំបិណ្យ​នេះ​វា​មាន​សារៈសំខាន់​ណា​ស់​ព្រោះ​ពុទ្ធបរិស័ទ​ខ្មែរ​មាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា​ព្រោះ​បុគ្គល​ដែល​បាន​ស្លាប់​ទៅរ​ម៉ែង​កើត​នៅ​ទីឋាន​ផ្សេងៗ​ពី​គ្នា​អ្នក​ខ្លះ​មានកម្ម​ដូច្នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​ធ្វើ​ចង្ហាន់​និង​ចំណីអាហារ​ជាច្រើន​មុខ​យកទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ទៅដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​ប្រេត ន​រក ដែល​ជា​សាច់ញាតិ្ត​របស់​ខ្លួន​ដែល​កំពង់មាន​កម្មពៀ​ជាប់​ទោស​ធ្ងន់​រងកម្ម ក្រហល់ក្រហាយ​ស្រេកឃ្លាន​ទាំងអស់នេះ​បាន​រួចផុត​ពី​ក្តីលំបាក​សោកសៅ ក្រោយពី​បាន​ការ​សេបសោយ​អាហារ​ទាំងអស់នេះ​រួចមក​។​លោក​អាចារ្យ​ប្រាក់​សុ​ភ័ត​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​គឺជា​ការជួបជុំ​ញាតិមិត្ត​បងប្អូន​ជិត​ឆ្ងាយ​ដែល​បែក​គ្នា​អស់​រយៈពេល​ពេញ​១​ឆ្នាំ ដើម្បី​មក​ជួបជុំគ្នា​ធ្វើបុណ្យ​ភ្ជុំបិណ្យ​នេះ​ជា​លក្ខណៈ​គ្រួសារ ហើយ​ជា​ក្រុមៗ​ផង​ទៅតាម​ទំនាម​ទំលាប់​ផងដែរ ។​

​បញ្ចប់​កម្ម​ពិធី​កាន់បិណ្យ​វេន​ទី​៦​នោះ ឯកឧត្តម សួន បវរ និង​លោកជំទាវ សុង ផល្លី​ន បាន​ធ្វើ​ការចែក​វត្ថុ​អនុស្សាវរីយ៍ ដល់​អ្នក​បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៦​ក្នុង​១​នាក់​បាន​សារុង​១​និង​ប្រាក់​១០.០០០​រៀល​សន្តិសុខ​ភូមិ​សារុង​១​ប្រាក់​១០.០០០​រៀល​និង​កូន​ក្មរង​ក្នុង​១​នាក់​បាន​ប្រាក់​២.០០០​រៀល​ផង​ដែរ​៕

 

 

img20170912a (2) img20170912a (3) img20170912a (4) img20170912a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.