ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នគរធំ ទទួលបាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖ ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ទទួល​ការតភ្ជាប់​ចរន្ត​អគ្គីសនី ប្រើប្រាស់​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ដែល​ជា​សមិទ្ធិផល​ថ្មី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ នគរ​ធំ ដែល​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដោយ​ឆ្លង កាត់​ជា​ច្រើន​ជំនាន់​មក​ហើយ ពុំ​ដែល​ធ្លាប់​មាន​អគ្គីសនី​ចូល​ទៅ​ដល់​សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​នេះ ។ ក្នុង​ពិធី​ត​ភ្ជាប់ ចរន្តអគ្គិសនី​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាល ខេត្ត ឯកឧត្តម​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។​

​តាម​ការបញ្ជាក់​របស់​លោក គង់ ពុទ្ធី ឲ្យដឹងថា ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំខាន់​ការសម្របសម្រួល​ពី​អាជ្ញាធរខេត្ត អាជ្ញាធរ​អប្សរា សម្រាប់​ការសាងសង់​បណ្តាញអគ្គីសនី ទៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២​និង​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៥ ទើប​មាន​ការអនុញ្ញាតិឲ្យ​មានកា​រ​សាងសង់​បណ្តាញ​អគ្គីសនី​នេះ​ឡើង ដោយ​ផ្អែក​ទៅតាម​លក្ខខ័ណ្ឌ​របស់​អង្គកា​រ​យូណេស្កូ ដោយ​តំបន់​នេះ​ជា​តំបន់​បេតិក​ភ័​ណ្ឌ ហើយ​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ធ្វើយ៉ាងណា​មិនឲ្យ​មាន​ការប៉ះពាល់​ដល់​តំបន់​បុរាណ​វត្ថុ ដែល​ត្រូវបាន​ថែរក្សា និង អភិរក្ស ។ ម្យ៉ាងទៀត រាល់​ការសាងសង់​បណ្តាញអគ្គីសនី​នៅ​តំបន់​បេតិក​ភ័ណ្ឌនេះ​ទៀត​សោធន៍ ក៏​ត្រូវបាន​ប្រើប្រាស់​ថវិកា​ជា​កម្ចី​ពី​ធនាគារ អេ​.​ឌី​.​ប៊ី ដែលមាន​ចំនួន​រហូត​ដល់​ទៅ ៣៣​លាន​ដុល្លា ហើយ​ថវិកា​ទាំងនេះ គឺ​សម្រាប់​តែ​ប្រើប្រាស់​ទៅលើ​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី​តែប៉ុណ្ណោះ ចំណែក​ថវិកា​ចំនួន ២០​លាន​ដុល្លា​ទៀត គឺ​ជា​ថវិកា​របស់ EDC ផ្ទាល់​សម្រាប់​ការអនុវត្ត​ទៅលើ​បណ្តាញ​ខ្សែ​តង់ស្យុង​ទាប ដែល​គិត​សរុប​ទាំងអស់ ស្មើរ ៥៣​លាន​ដុល្លា ។​

​ក្នុងការ​សំណេះសំណាល់​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​លើកឡើង​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី មួយ នៃ​ចំណងដៃ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ ៥​ភូមិ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​ទទួលបាន​អគ្គីសនី​ប្រើប្រាស់​សម្រាប់​ប្រចាំថ្ងៃ ដែល​តាំងតែ​ពី​សម័យ​ដើម​រៀង​មក​តំបន់​នេះ​មិន​ធ្លាប់​មាន​អគ្គិសនី​ប្រើប្រាស់​ឡើយ ។ ក្រោម​ការ យក​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបាន​ប្រែក្លាយ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ  សំខាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ក្នុង​គោលដៅ​ឆ្នាំ​២០២០ ឲ្យ​ប្រជាពល រដ្ឋ​គ្រប់​មូលដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លើង​ប្រើប្រាស់​គ្រប់ៗ​គ្នា ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក្នុងនាម​អាជ្ញា​ខេត្ត ក៍​បាន​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គ​រទាំង ឲ្យបាន​ជ្រាប់​ផង​ដែរ​ថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ និង សម្រេច​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​អគ្គីសនី​ប្រើប្រាស់ និង មាន​លក្ខណៈ​ពិសេស​នោះ គឺ ការបញ្ចុះ​តម្លៃ​អគ្គីសនី ទៀតផង ។ ឯកឧត្តម​បណ្ឌិត ក៍​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​បែបបទ ក្នុង​ការទទួល​ពាក្យសុំ​ជាវ​អគ្គីសនី​នោះ អង្គា​ព​អគ្គីសនី​ខេត្ត ត្រូវ​បញ្ជូន​ក្រុម​ការ ងារ​មក​នៅ​កៀក​និង​ប្រជាពលរដ្ឋ​តែម្តង ហើយ​ចាប់ពី​ពេលនេះ​តទៅ ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ សង្កាត់​នគរធំ ដែល​មិន​ធ្លាប់​មាន​អគ្គិសនី​ប្រើប្រាស់​នោះ និង ទទួលបាន​អគ្គិសនី​ប្រើប្រាស់​ដូច​អ្នក​រស់នៅ​ទីក្រុង​ដែរ  ដែល​កត្តា​ទាំង​នេះ ក៏​សបញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។ ក្នុងនោះដែរ​ឯកឧត្តម បណ្ឌិត អភិបាលខេត្ត ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ហើយ​បាន​ធ្វើ​ការសាងសង់​សំណង់​ខុសច្បាប់ ហើយ​ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ចម្រុះ​ធ្វើការ​រុះរើ​កន្លងមកនេះ ក្នុងការ​អនុត្ត​ទៅតាម គោលការណ៍​របស់​អង្គការ​យូណេស្កូ ក្នុង​ការថែរក្សា អភិរក្ស​តំបន់​រមណីដ្ឋាន​ប្រវត្តិ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព លោក ។

​ម្យ៉ាងទៀត ក៏​ជាទី​ប្រភព​ចំណូល​របស់​បងប្អូន​រស់នៅ​ក្នុង​តំបន់​អង្គរ ដែល​ទទួលបាន​ដោយ​ផ្ទាល់​ពី​តំបន់ រមណីយដ្ឋាន​អង្គរ​នេះ ។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរខេត្ត មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​សាងសង់​សំណង់​ថី្ម នៅ ក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះឡើយ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ ។ ចំពោះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​មាន​ពី​ដើម​រៀងមក នៅពេល​ធ្វើ​ការជួសជុល កែលម្អរ​លំនៅដ្ឋាន​ខ្លួន គឺត្រូវធ្វើ​ពាក្យសុំច្បាប់​អនុញ្ញាត​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន មិន​ធ្វើ​អ្វី​ទៅ​តាម​តែ​អំពើ​ចិត្ត​ឡើយ ។ ក្នុង​ដែរ​ឯកឧត្តម​បណ្ឌិត ក៏បាន​លើកឡើង​ពី​សភាព ការ​នយោបាយ​ក្នុង និង ក្រៅប្រទេស ដើម្បី​ធ្វើការ​បញ្ជាក់​ជូន​បងប្អូន ឲ្យអស់​នូវ​មន្ទឹលសង្ស័យ ពី​ការឃាត់ខ្លួន​ប្រធាន គណបក្សប្រឆាំង​ផង​ដែរ ៕
​ដោយ លុច​ណា​ម​

img20170907r1 (10) img20170907r1 (11) img20170907r1 (12) img20170907r1 (13)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.