ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍ ច្រក​អូរ​ស្មាច់់ បែកធ្លាយ​រឿង​ពុករលួយ​ដ៏​ដែលៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឧត្ដ​រមានជ័យ ៖ ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា ក្រៅ​ពី​អំពើ​ពុករលួយ​រឿង ធ្វើ​ប័ណ្ណឆ្លងដែន  គឺ​លោក ខូង ទីន និង បក្ខពួក​កំពុង​រង ការរិះគន់​ពី​ប្រជាពលរដ្ឋ​រឿង ជំរិត​យក​លុយ​ពី​ពួកគាត់ ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច ដោយ​គ្មាន​ការ លើក លែង​។ ជាងនេះទៅទៀត​សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​ដឹក​កសិផល​ដូចជា ដំឡូង​មី​ចេញ​ទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​ស្មាច់ ក៏​ត្រូវ​លោក ខូង ទីន និង​បក្ខពួក​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ ដែល​ជាហេតុ​នាំឲ្យ​មាន​ការតវ៉ា​កើតឡើង​ជាប​ន្ត​បន្ទាប់​។ ប្រការ​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ឆ្លងដែន​ចេញ​ចូល​ទឹកដី​សៀម​តាម​ច្រក​អូរ​ស្មាច់ អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់​លោក ខូង ទីន កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។​

​មាន​សេចក្ដីអំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​រឿងអាស្រូវ​ពុករលួយ​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ជាបន្ទាន់​។ ដោយហេតុ​ថា​រហូត​មក​ដល់ពេល​នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅតែ​បណ្ដោយ​ឲ្យ​លោក ខូង ទីន ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព ជាពិសេស​ការតម្រូវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ប័ណ្ណ​ឆ្លងដែន​ចូល​ទឹកដី​សៀម​បង់លុយ​ពី​៧​ម៉ឺន​ដល់​៨​ម៉ឺន​រៀល​។ ទង្វើ​របស់​លោក ខូង ទីន ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណ​ឆ្លងដែន​ចូល​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​សៀម បានឲ្យដឹង​ថា​នគរបា​ល​អន្តោប្រវេសន៍​ក្រោមការ​គ្រប់គ្រង​របស់​លោក ខូង ទីន តម្រូវឲ្យ​ពួកគាត់​បង់លុយ​ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​គឺ​លើស​ពី​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា​នៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គ្មាន​ដាក់​តារាង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការធ្វើ​ប័ណ្ណឆ្លងដែន​នោះទេ គឺ​តម្រូវឲ្យ​ពួកគាត់​បង់លុយ​ពី​៧​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល​តែម្តង​ដោយ​មិន​អាច​តវ៉ា​បាន​ឡើយ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រក​អូរ​ស្មាច់ ដូច្នេះ​លោក ខូង ទីន និង​បក្ខពួក​អាច​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​យកទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​៕​ដោយ ខៀវ សារ​ស​

 

img201708251

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.