ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ប្រគេនដល់ព្រះមន្ត្រីសង្ឃ-ព្រះសង្ឃទូទាំងខេត្តស្វាយរៀង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះសម្រាប់ឆ្នាំ២០២៦ នេះ ==> ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុកពាក់ព័ន្ធ និងមន្ទី អង្គភាព ==> ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារ ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​គោរពវិញ្ញណក្ខន្ធ​សពឧបាសិកា​ ឡុង​ តៃ​ ត្រូវជាម្តាយក្មេកឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ==> មេបញ្ជា​កា​រកងរាជអាវុធ​ហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ​ដឹក​នាំកិច្ចប្រ​ជុំត្រួត​ពិនិត្យវឌ្ឍ​នភាពកា​រងារ​ និង​ទិស​ដៅអ​នុវត្តបន្ត និង​ផ្សព្វផ្សា​យ កា​រងារប្រយុទ្ធប្រ​ឆាំងការ​ឆក​បោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា ==> នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និងសមាជិក សមាជិការ អាជ្ញាធរខេត្ត ក្រុងស្រុក ឃុំសង្កាត់។ ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដឹកនាំដោយអភិបាលរង៣រូប គឺលោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និងលោក អ៊ីម រ៉នហាស្សាន់ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយប្រើប្រាស់កម្លាំងប្រមាណ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានី បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ។

លោក ឃ្លាំង ហួត បានលើកឡើងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ជារឿងដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើអោយបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក-ង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួល ក្នុងការពារសន្តិសុខជូនពួកគាត់។

ក្នុងនោះលោក ឃ្លាំង ហួង បានថ្លែងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្កើនកម្លាំងត្រៀមការពារ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការរៀបចំផែនការទុកជាមុននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនកិច្ចសហការគ្នាឲ្យបានម៉ត់ចត់ ក្នុងការទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលានៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោកបន្តថា សម្រាប់ផែនការការពារសន្តិសុខឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ គឺប្រើកម្លាំងសរុបពង្រាយ បណ្តាក់គ្នាតាមគោលដៅសំខាន់ៗ ដើម្បីងាយគ្រប់គ្រងស្ថានការណ៍ការ ការពារសណ្តាប់ធ្នាប់ចេញចូលឲ្យបានល្អ ជាពិសេស ហេតុការណ៍គ្រោះថ្នាក់ និងឧប្បទ្វវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋ ការបង្ករ ចលាចលផ្សេងៗ នៅតាមតំបន់សប្បាយភាព ដែលមានមនុស្សច្រើនជាដើម។
ក្រៅពីនេះ នៅតាមច្រកចេញចូលសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានដាក់កម្លាំងនគរបាលចរាចរណ៍ជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាកកស្ទះ ខណៈដែលប្រជាពលរដ្ឋមកពីខេត្តសម្រុកចូលរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ រហូតដល់រាប់សែននាក់នោះ។

នាឱកាសនោះលោក សុខ ពេញវុធ បានណែនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

សូមបញ្ញាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក-ង ចូលរួមប្រកួនប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានពេញនិយម

Recent Posts

Daily Theme designed by Theme Junkie.