ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃនេះ១៧ មេសា ឆ្នាំ២០២៦ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម នេត្រ ភក្រ្តាបានបង្ហោះសាររំលឹកដល់ថ្ងៃដែលត្រូវចង ចាំមួយនេះ។

សំណេរមានខ្លឹមសារយ៉ាងដូច្នេះថា៖ ១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦៖ ថ្ងៃនេះជាខួប ៥១ ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាថ្ងៃដ៏ឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ ប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងទទួលរងទុក្ខវេទនាយ៉ាងសាហាវឃោរឃៅ និងអ្នកដែលនៅរស់រានមានជីវិតត្រូវបានទទួលរងគ្រោះផ្លូវកាយនិងផ្លូវចិត្តដោយសារតែការធ្វើទារុណកម្ម បង្អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល…។

ការរំដោះប្រទេសនៅថ្ងៃទី ៧ មករា ១៩៧៩ ដឹកនាំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយគាំទ្រពីកង​ទ័ពស្ម័គ្រ​ចិត្តវៀតណាម គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ការដាក់ចុះនូវនយោបាយឈ្នះឈ្នះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានបំផ្លាញចោលទាំងស្រុងនូវ​អង្គការ​ចាត់​តាំងនយោបាយ និងយោធាខ្មែរក្រហមនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជាដែលមិនដែល​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន។

ការនាំយកមេខ្មែរក្រហមមកកាត់ទោសតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។

យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍។ អ្វីដែលប្រជាជនចងចាំនោះគឺតួនាទីរបស់សម្តេចតេជោ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះប្រទេស​ចេញពីរបប​ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា និងនាំយកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរ​ក្រហមទាំងអ្នកដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិត។

រូបភាពនេះ ថតនៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងនាមប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ដែលជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសាលក្រមលើ​សំណុំរឿង ០០២/០២ ដែលអង្គជំនុំជម្រះសាលាដំបូងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នួន ជា ប្រធានសភាតំណាង​ប្រជាជន និងខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ឱ្យជាប់ពន្ធនាគារមួយជីវិត​លើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ក្នុងសំណុំរឿង ០០២/០១ អតីតមេដឹកនាំទាំងពីរក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតដែរពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលមានអង្គហេតុនៃការជម្លៀសប្រជាជនដោយបង្ខំចេញពីភ្នំពេញនៅថ្ងៃទី១៧ មេសាផងដែរ។

បច្ចុប្បន្ន អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតនិងកំពុងអនុវត្តទោសជាប់ពន្ធនាគារមួយជីវិតរបស់ខ្លួននៅ​ពន្ធនាគារ​ខេត្តកណ្តាល គឺខៀវ សំផន (ឈ្មោះបដិវត្ត ហែម) ដែលបច្ចុប្បន្ន គាត់មានអាយុ ៩៥ ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៣១ នៅឃុំ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង)។ ខៀវ សំផន ត្រូវបានចាប់ខ្លួនដោយសហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរ​ក្រហមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ៕ ដោយ៖ក្រុមការងារMoINFO APP

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.