ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ

តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ បានទទួលជួបជាមួយលោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសវៀតណាម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ មកពីប្រទេសវៀតណាម អាល្លឺម៉ង់, ម៉ាឡេស៊ី, អ៉ីស្រាអែល, សិង្ហបុរី និងក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ឱកាសពាណិជ្ជកម្ម ការផ្គូផ្គងដៃគូធុរកិច្ច និងឱកាសវិនិយោគស្ថិតក្រោម កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តភូមិភាគឦសាន (២០២៥-២០២៨) ដោយផ្តោតទីលើវិស័យកសិកម្ម-កសិឧស្សាហ៍កម្ម និងទេសចរណ៍ ។

នាឱកាសនោះលោក ហោ ដារ៉េត បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលមានគម្រោងក្នុងការវិនិយោគជាមួយខេត្តទាំងបួន នៃប៉ែកឦសានប្រទេសកម្ពុជា​ ​ដោយផ្ដល់ការលើកទឹកចិត្តលើសពី ច្បាប់ស្ដីពីការវិនិយោគរបស់កម្ពុជាដែលការលើកទឹកចិត្តសំខាន់ៗរួមមាន៖ការលើកលែងពន្ធដារមួយចំនួន និងការកាត់បន្ថយការចំណាយដើមទុនសម្រាប់វិនិយោគិន, ការអនុញ្ញាតឱ្យសកម្មភាពធុរកិច្ច ដែលមិនទាន់បានចុះបញ្ជី, អាចចុះបញ្ជីដោយស្ម័គ្រចិត្តដើម្បីទទួលបានការអនុគ្រោះ, ដើម្បីស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងសក្តានុពលនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភាគឦសាននេះ ។

នាឱកាសនោះលោក វ៉ា ថន បានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុនវិនិយោគ​ ដែលមានបំណងចង់វិនិយោគនៅខេត្តក្រចេះ ដើម្បីចូលរួមជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចភូមិភាគឦសាន និយាយជារួមនិង និងនិយាយដោយឡែក គឺសម្រាប់ខេត្តក្រចេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ។ នេះគឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ ។

លោក វ៉ា ថន បានបន្ថែមថា កម្មវិធីពិសេសជំរុញការវិនិយោគនេះគឺក្នុងគោលដៅប្រែក្លាយខេត្តភូមិភាគឦសានឱ្យក្លាយជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យ ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង នៅក្នុងតំបន់នេះក្នុងខេត្តភូមិភាគឦសាន។
លោក វ៉ា ថន មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឱកាសសហប្រតិបត្តិការ និងភាពជាដៃគូថ្មីៗ នឹងរួមមានសម្រាប់ខេត្តក្រចេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍអាជីវកម្ម និងការវិនិយោគប្រកបដោយចីរភាព។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះអ្នកវិនិយោគ សហគ្រិន និងដៃគូធុរកិច្ចទាំងអស់ដែលបានអញ្ជើញមកសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅក្រចេះ។

អភិបាលខេត្តក្រចេះ បានបញ្ជាក់ទៀតថា វត្តមានរបស់តំណាងក្រុមហ៊ុនអន្តរជាតិមកដល់ខេត្តក្រចេះនាពេលនេះ ជាសក្ខីភាពបង្ហាញពីការចាប់អារម្មណ៍និងទំនុកចិត្តចំពោះសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅក្នុងខេត្ត ហើយក្នុងនាមអាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ប្តេជ្ញាសម្របសម្រួល ផ្តល់កិច្ចសហការការគាំទ្រ និងបង្កើតបរិយាកាសអំណោយផល ដើម្បីឱ្យការវិនិយោគរបស់លោកអ្នកអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.