ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឱ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត។

ការជំរុញ​ញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តម និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានពន្ធដារ អញ្ជេីញដឹកនាំកិច្ចប្រជុំនៅ​សាលា​រាជធានី​ភ្នំពេញ​ ស្តីពីការពិភាក្សាលេីការ​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ ជា​ពិសេស​សេវាសុរិយោដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាជធានីភ្នំពេញ​ ឱ្យ​កាន់​តែ​ល្អប្រសើរ​ថែម​ទៀត​។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ បន្ទាប់​ពី​ស្តាប់​របាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ស្តីពី​វឌ្ឍនភាព​នៃការ​ផ្តល់​សេវា​សុរិយោដី​រួច​មក​ ឯកឧត្ដម​ គង់​ វិបុល​ បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​គឺ​ជា​រឿងល្អ​បំផុត​ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​បន្ស៊ី​ការងារ​របស់​ខ្លូន​ និង​ពិភាក្សា​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​កាន់​តែ​ល្អ​ប្រសេីរ​។ ជាមួយ​គ្នា​នេះដែរ​ ឯកឧត្ដម​បាន​អនុញ្ញាត​ជូន​ឯកឧត្ដម​អគ្គនាយករង​ធ្វេី​បទបង្ហាញ​ខ្លី​ស្តីពី​យន្ត​ការ​នៃការ​ផ្តល់​សេវា​បង់​ពន្ធ​ប្រថាប់ត្រា​ និងការ​បង់​ពន្ធ​នានា​ដែល​អគ្គ​នាយក​ដ្ឋាន​បាន​នឹង​កំពុង​អនុវត្ត​ដោយ​ប្រេីប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​ផ្តល់​លទ្ធភាព​ជូន​មន្ត្រី​ និង​ប្រជាពលរដ្ឋ​អាច​មេីលឃេីញ​ពី​លំហូរ​ចរន្ត​ការ​លិខិត​ស្នាម​បាន​ដោយ​ងាយស្រួល​។

កិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ ឃួង​ ស្រេង​ បាន​ផ្តល់​យោបល់​ថាគួរមាន​យន្តការ​ទំនាក់ទំនង​ផ្ទៃក្នុង​រវាង​មន្ត្រី​ផ្តល់​សេវា​ទាំង​ភាគី​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ទាំង​អង្គ​ភាព​ច្រកចេញ​ចូល​តែមួយ​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ដេីម្បី​ជំរុញ​នីតិវិធី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​កាន់​តែល្អប្រសេីរ​ ហើយ​ការ​លេីកឡេីង​នេះ​ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​ឯកឧត្ដម​ គង់​ វិបុល​ផងដែរ។

ជាមួយ​គ្នា​នេះដែរ​ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសេីរ ពិសេសការផ្ដល់សេវាសុរិយោដី​ និង​ជំរុញផ្សព្វផ្សាយបន្ថែមពីផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.