ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តរតនគិរីរយៈពេល ៣យប់ ៣ថ្ងៃ បានបង្កនូវបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានជាពិសេសនៅក្រុងបានលុងដែលមានអ្នកមកចូលរួមលេងកម្សាន្តជាច្រើនពាន់នាក់ ក្នុងនោះមានបងប្អូនជនជាតិភាគតិចច្រើនអំបូរ បានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរីផងដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី (១៤-១៦) ខែមេសា ឆ្នាំ២០២៦ ហើយថ្ងៃទី១៦នេះជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេសង្កេតឃើញនៅតាមបណ្តាវត្តអារាម និងទីកម្សាន្តនានា អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋលេងកម្សាន្តនូវល្បែងប្រជាប្រិយជាតិខ្មែរ មានដូចជា៖បោះអង្គុញ, រាំវង់,រាំក្បាច់,សារ៉ាវ៉ាន់, លាក់កន្សែង,ដណ្តើមស្លឹកឈើ, វាយក្អម,លាក់កន្សែង។ល។ប្រកបដោយភាសប្បាយរីករាយ។

ក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្ត,មានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត,លោក ញ៉ែម សំអឿនអភិបាលខេត្ត និងលោកស្រីអភិបាលរងខេត្ត,មេបញ្ជាអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោកអភិបាលក្រុងបានលុងបានចូលរួមដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែង។

សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះគឺអាជ្ញាធរខេត្តបានណែនាំអាជ្ញាធរគ្រប់មូលដ្ឋានលើកទឹកចិត្តឲ្យពួកគាត់លេងល្បែងប្រជាប្រិយខ្មែរពោលមិនឲ្យលាបម្សៅ បាញ់ទឹកទេ ប៉ុន្តែអាស្រ័យលើប្រជាពលរដ្ឋគាត់ស្ម័គ្រចិត្តដោយខ្លួនគាត់ជារឿងផ្ទាល់ខ្លួន សម្រាប់អាជ្ញាគឺមិនមានដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.