ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ

អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសាកសួរសុខទុក្ខជាមួយអ្នកស្រី គាត គីម លន ដែលត្រូវជាភរិយារបស់ កវី គង្គ ប៊ុនឈឿននិងថតរូបនៅទីតាំងផ្ទាល់ ។

ខណៈដែលក្រុងបាត់ដំបងបាននិងកំពុងបន្តកសាង កែលម្អទីក្រុងស្អាត គ្រប់ទីកន្លែង និងកន្លែងផ្សេងៗជាច្រើននៅតាមដងស្ទឹងសង្កែ ពិសេសសួនសិល្ប:នៅមាត់ស្ទឹងសង្កែ ដោយបានរូបសំណាកកវីនិពន្ធជំនាន់ដើម តារាចម្រៀងជើងចាស់ដែលមានដើមកំណើតជាអ្នកខេត្តបាត់ដំបង។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងដែលមានរូបលោកជាអភិបាលខេត្ត និងជាអ្នកផ្តួចផ្តើមគំនិតផ្ទាល់បង្កើតក្រុមការងារដែលបានផ្តល់ការយកចិត្តទុកដាក់ចំពោះកវីនិពន្ធ តារាចម្រៀង ជំនាន់ដើម ទុកជូនកូនចៅ ប្រជាពលរដ្ឋខេត្តបាត់ដំបង និងភ្ញៀវទេសចរណ៍ជិតឆ្ងាយ ជាតិ និងអន្តរជាតិ បានឃើញ បានស្គាល់ ដើម្បីតម្កល់ទុក តាមរយៈការរៀបចំសួនសិល្បៈនេះឡើង ។

ដោយការកសាងរូបសំណាក និងរៀបចំមិនទាន់ហើយ រដ្ឋបាលខេត្តបានសម្រេចចិត្តសម្ពោធដាក់ឲ្យប្រប្រាស់បណ្តោះសិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺមានរូប កវី គង្គ ប៊ុនឈឿន និង អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត លុះក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ហើយ និងបន្តតាំងរូបសំណាក តារាចម្រៀង ប្រុស ស្រី បន្ថែមមួយចំនួនទៀតនៅតាមទីកន្លែងដែលបានកំណត់រួចហើយ។

លោកស្រីជាភរិយាកវី គង្គ ប៊ុនឈឿន បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលបានផ្តល់ការយកចិត្តទុកដាក់ចំពោះកវីនិពន្ធជំនាន់ដើម តាមរយៈការរៀបចំសួនសិល្បៈ និងសាងសង់រូបសំណាកកវី គង្គ ប៊ុនឈឿន ដែលជាស្វាមីរបស់អ្នកស្រី និងកវីនិពន្ធ តារាចម្រៀងដទៃទៀត ដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង។

សូមជម្រាបថា សួនសិល្បៈនេះបានសាសង់បានប្រមាណ៨០%ហើយ។ ក្រុមការងារយើងនឹងធ្វើការកែលំអ និងសាងសង់បន្ថែមទៀត ហើយនៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងអញ្ជើញសាច់ញាតិ ក្រុមគ្រួសារនៃកវីនិពន្ធ តារាចម្រៀង មកចូលរួមនៅពេលក្រោយផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.