ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា

ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច

ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង​លោកជំទា​វបណ្ឌិត បាន​ ស្រីមុំ អភិបាល នៃ​គណៈអភិបា​លខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរា​ជការជុំ​វិញខេត្ត នៅព្រឹ​កថ្ងៃទី១៧ ខែមេសា​ឆ្នាំ២០២៦ បា​នរៀបចំប្រារព្ធ​ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នូវមុខអាស្រមលោកយា​យយ៉ាត តាម គន្លងប្រពៃ​ណីព្រះពុទ្ធសាសនា ដើម្បីជួយ​បីបាច់ថែរ​ក្សាថ្នាក់​ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជា​ពលរដ្ឋទូទាំងប្រ​ទេស និងខេត្តប៉ៃលិន និង​បងប្អូនជនរួម​ជាតិទាំងអស់​ ឱ្យទទួល​បានសេចក្តី​សុខសប្បាយ រកស៊ីទទួល​ទានមាន​បាននិងជោ​គជ័យ គ្រប់ភា​រកិច្ច ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម​មី អដ្ឋស័កព.ស ២៥៧០ គ.ស ២០២៦​។

ក្នុងឱកាសនោះ​ ឯកឧត្ត​មទេសរដ្ឋមន្ត្រី ​អ៊ី ឈាន និ​ងលោកជំ​ទាវបណ្ឌិត បានស្រីមុំ ព្រមទាំ​ងថ្នាក់​ដឹកនាំ​ មន្ត្រីរាជការជុំ​វិញខេត្ត ក៏​បានបួង​សួងសុំព​រជ័យ​ពីលោកយាយយ៉ាត ដែលមាន​បារមីថែរ​ក្សាលើទឹ​កដីត្បូងពេ​ជ្រ សូមតាម​ជួយបី ​បាច់ថែរក្សា ​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាព​ល​រដ្ឋ​ទូទាំ​ងខេត្តប៉ៃលិន និងប្រទេ​សជាតិឱ្យ​ជៀសផុតពី​គ្រោះ ធម្មជាតិ​នានា និងជំងឺដង្កាត់ផ្សេងៗ ជាពិ​សេស​សូម​តាមជួយថែរ​ក្សាថ្នាក់ដឹក​នាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំប្រ​ទេស​ជាតិ​ ឱ្យជួបនូវសេចក្តីសុខ ​សន្តិភាព និងមា​នការអភិវឌ្ឍរីកចម្រើន​តទៅអនាគត។

សូមរំលឹក​ថា៖ រូបសំណាកធំរបស់លោ​កយា​យយ៉ាត ដែលស្ថិត​នៅក្នុងអាស្រម​ក្បែរជើងភ្នំយ៉ាតនេះ ត្រូវបានក​សាងឡើងនៅក្នុងអំឡុងខែ​មេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទា​ល់របស់ឯក​ឧត្តមទេស​រដ្ឋមន្ត្រី អ៊ី ឈាន ​និងលោក​ជំទាវបណ្ឌិត បា​នស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយធ្វើពីថ្មភ​ក់នៅខេត្តកំ​ពង់ធំ មានកម្ព​ស់ ៣,៨០ម៉ែត្រ បល្ល័ង្កទំហំ​ប្រវែង ២,៤​០ម៉ែត្រការ៉េ និងមានទម្ងន់ សរុប ៣២តោន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.